KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាករជប៉ុនលំដាប់ទី១០៩ពិភពលោក ទម្លាក់ Djokovic ធ្លាក់ពី Indian Wells

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ជើងខ្លាំងវាយកូនបាល់ Novak Djokovic រងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីដៃកីឡាករជប៉ុនលំដាប់ទី១០៩ពិភពលោក Taro Daniel ក្នុងពានរង្វាន់ BNP Paribas Open នៅ Indian Wells ថ្ងៃអាទិត្យទី១១ខែមីនាឆ្នាំ ២០១៨។

កីឡាករស៊ែបវ័យ៣០ឆ្នាំដែលបានរអិលពីលេខ១ពិភពលោកមកលេខរៀងទី១៣នាពេលបច្ចុប្បន្ននេះ ចាញ់ដោយពិន្ទុ ៦-៧, ៦-៤, និង ១-៦ ក្នុងពេល២ម៉ោង៣០នាទី នៃការវិលមកទីលានប្រកួតលើកដំបូងតាំងពីសះស្បើយពីរបួសដែលបានបញ្ចប់ឱកាសរបស់គេនៅ Australian Open ក្នុងខែមករា។

Djokovic និយាយថារូបគេមានអារម្មណ៍ចម្លែក ដូចទើបប្រកួតលើកទី១ក្នុងពានទេសចរណ៍អីចឹង និងបាត់បង់ចង្វាក់ប្រកួតទាំងស្រុង។

សូមបញ្ជាក់ថានេះជាលើកទី៥ក្នុងពេល១ទសវត្សរ៍ចុងក្រោយនេះ ដែល Djokovic ចាញ់កីឡាករមានចំណាត់ថ្នាក់លើសពីទី១០០ពិភពលោក។

ដោយឡែក កីឡាករលំដាប់ទី១ពិភពលោក Roger Federer ឡើងទៅជុំទី៣ ក្រោយផ្ដួលកីឡាករអាហ្សង់ទីន Federico Delbonis ៦-៣, ៧-៦៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC