កីឡាការិនីជប៉ុន Naomi Osaka បានឈ្នះជើងឯកលើកទី១ក្នុងអាជីព បន្ទាប់ពីផ្ដួលកីឡាការិនីរុស្ស៊ី Daria Kasatkina ក្នុងវគ្គផ្ដាច់ព្រ័ត្រ BNP Paribas Open នៅ Indian Wells ដោយពិន្ទុ៦-៣ និង ៦-២ ដោយប្រើពេល៧០នាទី។
កីឡាការិនីជប៉ុនកាត់ហៃទីវ័យ២២ឆ្នាំដែលគ្មានចំណាត់ថ្នាក់ក្នុងកម្មវិធីរូបនេះ ក្លាយជាជើងឯកដែលមានវ័យក្មេងជាងគេបំផុតនៅ Indian Wells តាំងពីជំនាន់ Ana Ivanovic ធ្វើបានកាលពីមួយទសវត្សរ៍មុន។
នៅតាមផ្លូវមកកាន់ជើងឯក Osaka បានផ្ដួល Maria Sharapova, កីឡាការិនីលំដាប់ទី៥ក្នុងកម្មវិធី Karolina Pliskova ហើយបន្ទាប់មកផ្ដួលម្ចាស់លេខ១ពិភពលោក Simona Halep ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Reuters