+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុម​ Formula One របស់ Hamilton កើបលុយពី​ sponsor ច្រើនជាង Man City ទៀត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

Lewis Hamilton នឹង​ចាប់​ផ្ដើម​យុទ្ធនាការប្រជែង​ជើងឯក​កាំជ្រួចលើវាលរាប​ពិភព​លោក​របស់ខ្លួន​ចុងសប្ដាហ៍​នេះ ជាមួយនឹងរថយន្ដ​កម្លាំង១០០០សេះប្រចាំ​ក្រុម​ Mercedes ដែល​ទទួល​បាន​ការ​ឧបត្ថម្ភពីស្ថាប័ននានា​ជាង១០០លានផោន។


អ្វីគួរឲ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ នៅរដូវកាល២០១៨នេះ ក្រុម​ប្រណាំងខាងលើ​ទទួល​បាន​អ្នកឧបត្ថម្ភយ៉ាងច្រើនអនេក ជា​សរុបដល់ទៅ១១២លានផោនក្នុងមួយឆ្នាំ។

ចាប់តាំងពីឆ្នាំ២០១៤មក Mercedes បានគ្រងជើងឯក​កាំជ្រួចលើវាលរាបទាំងកីឡាករ និង ក្រុមប្រណាំងផ្ទាល់តែម្ដង ដែលសមិទ្ធផលនេះ​បាន​ស្រូបទាញ​កំណើន​ចំណូល​យ៉ាង​ហឹកហ៊ាក់។

Hamilton នឹងចាប់ផ្ដើមការប្រណាំងដោយពាក់អាវដែលមាន​អ្នកឧបត្ថម្ភចំនួន១២។


ជាមួយគ្នានេះជើងឯកពិភព​លោក​៤សម័យ Hamilton ក៏​មានគម្រោង​បន្តកិច្ចសន្យានៅ Mercedes ចំនួន៣ឆ្នាំទៀតផងដែរ ដែលអាចផ្ដល់ដល់រូបគេនូវប្រាក់ឈ្នួល​សរុប​១២០​លាន​ផោន។

កិច្ចសន្យាចាស់​របស់​អ្នកប្រណាំងជនជាតិអង់គ្លេសរូបនេះ​នឹងអស់សុពលភាព​នៅ​ចុងឆ្នាំ២០១៨៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

ពាក្យទាក់ទង៖