KD Logo
+855 16 757 168     samnob@keiladaily.com

Djokovic ធ្លាក់ត្រឹមជុំទី២​យ៉ាង​ភ្ញាក់​ផ្អើើល​ក្នុងពាន Miami Open

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អតីតកីឡាករវាយកូនបាល់លេខ១ពិភពលោក Novak Djokovic រងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីដៃកីឡាករ Benoit Paire ក្នុងជុំទី២នៃពានរង្វាន់ Miami Open។

កីឡាករស៊ែបដែលបច្ចុប្បន្នឈរលេខរៀងទី១២ពិភពលោក ប្រកួតចាញ់កីឡាករបារាំងដែលមានចំណាត់ថ្នាក់ទី៤៧ពិភពលោក ដោយពិន្ទុ ៦-៣, ៦-៤ ក្នុងពេល៦៩នាទី។

នេះជាបរាជ័យទី៣ជាប់ៗគ្នារបស់ Djokovic ចាប់តាំងពីគេឡើងដល់ជុំទី៤ Australian Open ក្នុងខែមករាឆ្នាំ២០១៨មក។

នៅជុំបន្ទាប់ កីឡាករ Paire នឹងប្រឈមជាមួយកីឡាករស៊ែប Filip Krajinovic ដែលបានទម្លាក់កីឡាករលេខ៥អង់គ្លេស Liam Broady កាលពីថ្ងៃសុក្រទី២៣ខែមីនា ដោយពិន្ទុ៦-៣, ៦-២។

រីឯកីឡាករលំដាប់ទី៧ក្នុងកម្មវិធី David Goffin ត្រូវបានផ្ដួល២សិតជាប់គ្នាដោយកីឡាករព័រទុយហ្គាល់ Joao Sousa ៦-០ និង ៦-១។

ដោយឡែក កីឡាករជប៉ុន Kei Nishikori រកបានជ័យជម្នះនៅ ATP Masters 1000 ជាលើកទី១ក្នុងពេល១០ខែចុងក្រោយ ដោយផ្ដួលកីឡាករអូស្ត្រាលី John Millman ៧-៦, ៤-៦ និង ៦-៣៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC