KD Logo
+855 16 757 168     samnob@keiladaily.com

Vettel ឈ្នះដំណាក់កាលទី២ F1 នៅ Bahrain Grand Prix

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កីឡាករ Sebastian Vettel របស់ក្រុម Ferrari បានឈ្នះការប្រណាំង Formula One ដំណាក់កាលទី២ដ៏រំភើបនៅប្រទេសបារ៉ែនថ្ងៃអាទិត្យទី៨ខែមេសានៅក្នុងការប្រណាំងទី២០០របស់កីឡាករជនជាតិអាល្លឺម៉ង់រូបនេះ។

នេះជាជ័យជម្នះទី៤៩របស់អតីតជើងឯកពិភពលោក៤ជំនាន់វ័យ៣០ឆ្នាំខាងលើ។

កីឡាករហ្វាំងឡង់ Valtteri Bottas ដណ្ដើមបានចំណាត់ថ្នាក់ទី២សម្រាប់ក្រុម Mercedes ដោយប្រើពេលច្រើនជាង Vettel ត្រឹមតែ០.៦៩វិនាទី ខណៈកីឡាករការពារតំណែងជើងឯក Lewis Hamilton ស្ថិតនៅលំដាប់ទី៣។

កីឡាករ Max Verstappen និង Daniel Ricciardo របស់ក្រុមគោជល់សុទ្ធតែបានបោះបង់ការប្រកួត ប៉ុន្តែក្រុមមួយទៀតរបស់ក្រុមភេសជ្ជៈប៉ូវកម្លាំងមួយនេះគឺ Toro Rosso បានចំណាត់ថ្នាក់ទី៤បើកដោយកីឡាករបារាំង Pierre Gasly៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

ពាក្យទាក់ទង៖