KD Logo
+855 16 757 168     samnob@keiladaily.com

អេស្ប៉ាញឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Davis Cup ជាមួយបារាំង, ក្រូអាត, អាមេរិក

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

David Ferrer ផ្ដួលកីឡាករ Philipp Kohlschreiber ក្នុងការប្រកួតរយៈពេល៥ម៉ោងដ៏រំភើប ស្របពេលក្រុមវាយកូនបាល់បុរសជម្រើសជាតិអេស្ប៉ាញ បានវាយបកយកឈ្នះអាល្លឺម៉ង់ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Davis Cup។

បន្ទាប់ពីកីឡាករលំដាប់ទី១ពិភពលោក Rafael Nadal ផ្ដួលកីឡាករ Alexander Zverev ៦-១, ៦-៤, ៦-៤ កីឡាករ Ferrer បានផ្ដួល Kohlschreiber ៧-៦, ៣-៦, ៧-៦, ៤-៦ និង ៧-៥ នៅក្នុងប្រកួតចុងក្រោយ ដើម្បីយកជ័យជម្នះ៣-២។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អេស្ប៉ាញ នឹងជួប បារាំង បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះបានផ្ដួលអ៊ីតាលី ៣-១ ដើម្បីឡើងមកកាន់វគ្គនេះជាលើកទី៣ជាប់ៗគ្នាក្នុងពេល៣ឆ្នាំចុងក្រោយ។
ក្រូអាត ក៏បានឡើងដល់វគ្គ៤ក្រុមចុងក្រោយដែរ បន្ទាប់ពីទម្លាក់កាហ្សាក់ស្ថាន ៣-១។ ក្រូអាត នឹងត្រូវតតាំងជាមួយ សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខ៕

ប្រែ​សម្រួល៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

ពាក្យទាក់ទង៖