KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

អ្នកខ្លាំងប៉ះអ្នកខ្លាំងនាការប្រកួតតេក្វាន់ដូពានឯកអគ្គរដ្ឋទូតកូរ៉េ

2 ឆ្នាំ មុន

ការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមហើយនៅថ្ងៃទី៥វិច្ឆិកានេះ ។ អត្តពលិកតេក្វាន់ដូប្រមាណ ២០០​នាក់​បានចូលរួម។ អ្នកដែលអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវតែមានអាយុក្រោម១២ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម១៧ឆ្នាំ​ ហើយពួក​គេ​ត្រូវ​តែ​ជា​ជ័យលាភីដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២របស់ក្លឹប។ គឺថាពួកគេនឹងត្រូវជ្រើសរើសមកហាត់រួមគ្នានៅចុងសប្ដាហ៍ហើយក្នុងមួយខែ ឬ ៣ ខែ​ម្ដង​​ពួក​គេ​ត្រូវ​ប្រកួត​គ្នាដើម្បីរកអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ។។ ពោលគឺ ទាំង​ប្រភេទ​អាយុ និងការចម្រាញ់ខាងលើនេះ គឺ​ដើម្បីប​ត្រៀម​សម្រាប់​ឆ្នាំ​២០២៣​ដែល​​កម្ពុជា​ធ្វើ​ជា​ម្ខាស់ផ្ទះSEA Games។ នេះគឺការប្រកួតប្រភេទកីឡាតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation)របស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

តេក្វាន់ដូកម្ពុជា៖ អត្តពលិក៤រូបត្រៀមទៅប្រកួតជម្រុះកីឡាអូឡាំពិក

2 ឆ្នាំ មុន

គ្រូបង្វឹកតេក្វាន់ដូរបស់កម្ពុជា លោក Choi Yong Sok បាន​ជ្រើស​រើស​កីឡាករ-កីឡាការិនី​៤រូប​ទៅ​ចូល​រួម​ប្រកួត​ជម្រុះ​រក​កៅអី​សម្រាប់កីឡាអូឡាំពិកនៅ RIO ប្រទេសប្រេស៊ីលឆ្នាំ២០១៦ ។កីឡាករតេក្វាន់ដូទាំង៤រូបនោះ រួមមានកីឡាការិនី​ ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី​ នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​លើ៦៧គីឡូក្រាម ។ កីឡាករនី សុវណ្ណារ័ត្នប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម ។ កីឡាករប៉ាន់ ខេមរាប្រកួតក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម និង កីឡាករ​បាន រិទ្ធី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។

ប៉េតង់ពិភពលោក៖​ ម្ចាស់​ផ្ទះថៃមិនអនុញ្ញាតិឲ្យអត្តពលិកពីប្រទេសផ្សេងៗ​ហាត់​ក្នុង​ទីលាន​ត្រៀម​ប្រកួត​

2 ឆ្នាំ មុន

ក្រុមយុវជនប៉េតង់ទាំង៤នាក់របស់កម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែក​យុវជន ឆ្នាំ២០១៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ។​ ការធ្វើដំណើរទៅចូលរួម មុន​ការ​ប្រកួត​ចាប់​ផ្តើម​រហូត​ដល់​៥​ថ្ងៃនេះ ត្រូវបានលោក អ៊ុក យ៉ារី ដែលជាគ្រូបង្វឹក ប្រាប់មុនធ្វើដំណើរថា៖«យើងចង់ឲ្យក្រុមយុវជនទាំង៤រូបរបស់យើង បាន​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​លើ​ទីលាន​នោះ មុនការប្រកួតចាប់ផ្តើម ដើម្បីឲ្យពួកគេស៊ាំនឹងទីលាន ក៏ដូចជាស៊ាំទៅនឹងការហូបចុក និងស្នាក់នៅ នៅទីនោះ ព្រោះទាំងខ្ញុំ និង​យុវជន​ទាំង៤​នេះ​មិន​ធ្លាប់​ចូលរួមការប្រកួតជើងឯកពិភពលោកដូចគ្នា»។​ ប៉ុន្តែទីលាន ដែលនឹងត្រូវធ្វើការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែកយុវជននេះ មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះថៃ អនុញ្ញាតិឲ្យហាត់នោះទេ ហើយអត្តពលិកតំណាងឲ្យប្រទេសប្រហែល៣០ទៀត ក៏​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ហាត់​ក្នុង​ទីលាន​ត្រៀម​ប្រកួត​នោះ​ដូច​គ្នា។ នេះបើតាមការសរសេររ៉ាយរ៉ាប់របស់កញ្ញា May Ratana ដែលបានរួមដំណើរជាមួយក្រុមយុវជនប៉េតង់កម្ពុជាទៅចូលរួមក្នុងការប្រកួតនោះដែរ។

ជើងឯកវាយសីថ្នាក់ជាតិថ្ងៃនេះ បញ្ចប់២វិញ្ញាសា

2 ឆ្នាំ មុន

ការ​ប្រកួត​កីឡា​វាយ​សី​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥​មក​ទល់​ថ្ងៃ​ទី​១៩​ ខែ​​តុលា​​​នេះ​ បាន​បញ្ចប់​២​វិញ្ញាសា​ហើយ​។​ វិញ្ញាសា​ដែល​​បញ្ចប់​​​នោះ​​គឺ​​ វាយ​ទោល​បុរស​អាយុ​ក្រោម​១៥​ឆ្នាំ​ក្រប​ខ័ណ្ឌ​ក-២​ ដែល​ចំណាត់​ថ្នាក់​លេខ​១ ​បាន​ទៅ​​កីឡាក​​រ រស់ សម្បត្តិ​ ក្លឹប​ត្រពាំង​ស្រែ​ ចំណាត់​ថ្នាក់​លេខ​២ ​ភិន សុវណ្ណ​ មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ និង​លេខ​៣ ម៉ៃ សំណាង មក​ពី​ខេត្ត​ស្វាយ​រៀង​។​ រីឯ វិញ្ញា​សា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៤​ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១  កីឡាករ​ម៉ែន​ សារ័ត្ន​ ក្លឹប​ខេត្ត​ព្រះ​សីហនុ​ លេខ២​ ភា​ សុផៃ​ ខេត្ត​ស្វាយរៀង​ និង​លេខ​៣​ ​អ៊ឹង​ ម៉េង​ឡេង​ មក​ពី​ខេត្ត​កំពង់​ឆ្នាំង​​។