+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ ថា ដៃគូ មាស ម៉ើ នៅ ONE ស្អែកនេះ ល្អគ្រប់ក្បាច់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 563

គ្រូបង្វឹកគុនចម្រុះកម្ពុជា ហ៊ុន ច័ន្ទរាជ្យ លើកឡើងថា ជើងខ្លាំងពីរសញ្ញាតិ ឥណ្ឌូណេស៊ី-ហូឡង់ Anthony Engelen ដែលនឹងត្រូវប៉ះអ្នកប្រយុទ្ធក្នុងទ្រុងកម្ពុជា មាស ម៉ើ ក្នុងកម្មវិធី ONE Championship នៅសិង្ហបុរី ស្អែកនេះ ជាអ្នកលេង MMA ឆ្នើមមួយរូប មានបច្ចេកទេស និងស្នៀតប្រយុទ្ធ ល្អស្ទើរតែគ្រប់ក្បាច់តែម្ដង។

លោក ហ៊ុន ច័ន្ទរាជ្យ បន្តថា Anthony Engelen មានចំណុចខ្លាំងជាច្រើន ដូចជា ចំបាប់ ជឺជិតស៊ូ និងទម្ងន់ដៃវាយចេញជាដើម ហើយរូបគេ ក៏ហ្វឹកហាត់នៅក្លឹបដ៏ល្បីមួយផងដែរ។

អ្នកដឹកនាំកីឡាគុនចម្រុះចេញទៅប្រកួតនៅ ONE Championship រូបនេះ បានបារម្ភចំពោះ កូនសិស្ស មាស ម៉ើ ដែលពុំបានហ្វឹកហាត់ពេញកម្លាំង ដ្បិតរូបគេ មានបញ្ហាសុខភាព ដោយសារពុលអារហារ តាំងពីមុនប្រកួត១សប្ដាហ៍កន្លងមក។ បែបណាក្ដី គ្រូ ហ៊ុន ច័ន្ទរាជ្យ នៅតែមានជំនឿចិត្តខ្ពស់ លើ មាស ម៉ើ ថានឹងធ្វើបានល្អ ប្រសិនរូបគេ អាចរក្សាកម្លាំងបានគ្រប់គ្រាន់នោះ។


សូមជម្រាបថា មាស ម៉ើ នឹងត្រូវតទល់កីឡាករកូនកាត់ Anthony Engelen ក្នុងកម្មវិធី ONE Championship : Heart Of The Lion នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕

អត្ថបទ៖ ពៅ ស្រីម៉ៅ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖