+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយលទ្ធផលមិនល្អនៅ ONE ហ៊ុន ចន្ទរាជ ចង់​ឲ្យមាស ម៉ើ ផ្ដោតលើ MMA កាន់តែខ្លាំង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 415

លោក ហ៊ុន ចន្ទរាជ គ្រូបង្គោល​ក្លិប Cambodian Top Team បង្ហើបថា លោកចង់​ឲ្យ​ មាស ម៉ើ ងាក​មកផ្ដោតខ្លាំងលើ​ការ​សម្រួច​ស្នៀតគុនចម្រុះ​របស់​ខ្លួន​ឲ្យកាន់តែខ្លាំងនៅពេលសម្រាកពីជម្រើសជាតិយូដូ។


អ្នកប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ​បានរងបរាជ័យត្រឹមវិនាទី៣៩ក្នុងទឹកទី១ការប្រកួត ONE Championship កម្មវិធី Heart of the Lion នៅប្រទេសឥណ្ឌូេនស៊ី ក្រោមថ្វីជើង​កីឡាករជើងចាស់ហូឡង់ Anthony Engelen។

លោក ចន្ទរា​ជ រៀបរាប់បែបនេះ ៖ "យើងនឹងដកឃ្លាមាស ម៉ើ ពីការប្រកួតមួយរយៈដូច្នេះគេអាចហ្វឹកហាត់បានកាន់តែច្រើននៅសហព័ន្ធ MMA។ ពួកយើងចង់ផ្ដោតលើគុណភាព អ៊ីចឹងហើយបានជាយើង​នាំយកគ្រូបង្វឹកពីបរទេសមកជួយបង្ហាត់"។

គួរដឹងដែរថា នេះជាលើកទី៣ហើយដែលមាស ម៉ើ រងបរាជ័យជាប់គ្នាតែម្ដង។ យ៉ាងណាក៏ដោយ លោក ហ៊ុន ចន្ទរាជ អះអាងជួយពង្រឹងសមត្ថភាពរបស់អតីតម្ចាស់ខ្សែក្រវាត់ KWC ទូរទស្សន៍ MyTV រូបនេះ​កាន់តែល្អបន្ថែមទៀត៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖