+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ចន្ទរាជ រំពឹង​សុខ ធី ធ្វើបាន​ល្អពេលប៉ះ Lerdsila ម្ដងទៀតនៅ ONE Championship

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 510


គ្រូបង្វឹកជនជាតិខ្មែរសញ្ជាតិអាមេរិកាំង ប្រាប់ថា សុខ ធី បានហ្វឹកលោក ហ៊ុន ចន្ទរាជ គ្រូបង្វឹកគុនចម្រុះក្លិប Cambodian Top Team បានបង្ហាញក្ដីរំពឹងថា សុខ ធី អាចនឹងធ្វើបានល្អក្នុងការប្រកួត MMA ក្នុងទ្រុងរបស់ ONE Championship នៅល្ងាច​ថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ព្រោះត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ជំនួបលើកទី២ជាមួយកីឡាករថៃ Lerdsila នៅប្រទេសឥណ្ឌូនេស៊ី។

គ្រូបង្វឹកជនជាតិខ្មែរសញ្ជាតិអាមេរិកាំង ប្រាប់ថា សុខ ធី បានហ្វឹកហាត់យ៉ាងពេញលេញនៅក្លិបរបស់លោកជាប់រហូតលោកមក។


លោក ហ៊ុន ចន្ទរាជ រៀបរាប់បែបនេះ ៖ "សុខ ធី បានស្នាក់នៅក្លិបរបស់ខ្ញុំជាប់រហូតមក ហើយខ្ញុំឲ្យគេផ្ដោតតែលើការហ្វឹកហាត់មួយមុខគត់។ លោកគ្រូ សាន សៅយ៉ាន់ ក៏បាននៅជាប់ជាមួយគេ​ ធ្វើឲ្យគេអាចហ្វឹកហាត់បានយ៉ាងពេញលេញ"។

គួរដឹងដែរថា សុខ ធី ធ្លាប់ចាញ់ពិន្ទុកីឡាករ Lerdsila ម្ដងក្នុងការប្រកួតបែបសេរី។ តែម្ដងនេះជំនួបរវាងអ្នកទាំង២នឹងធ្វើឡើងបែបគុនចម្រុះក្នុងទ្រុងវិញម្ដង៕


អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖