+855 16 757 168     samnob@keiladaily.com
KD Logo

Yodsanklai រំពឹងឈ្នះ​ដោយ KO នៅ ONE: Destiny of Champions

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 204

បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយនៅកម្មវិធី One Super Series ជើងខ្លាំងថៃ Yodsanklai IWE Fairtex បានត្រៀមខ្លួនក្នុងកម្មវិធីមួយផ្សេងទៀតរបស់ ONE Championship ។


អ្នកប្រដាល់រហស្សនាម "the Hero" នឹងត្រូវជួបជាមួយកីឡាករ Luis Regis ក្នុងការប្រកួតក្នុងទម្ងន់មធ្យមរបស់ ONE: DESTINY OF CHAMPIONS នៅក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ព្រឹត្តិការណ៍ចុងក្រោយនៅឆ្នាំ២០១៨ ពីអង្គភាពសិល្បៈក្បាច់គុនធំបំផុតរបស់ពិភពលោកនឹងផ្សាយផ្ទាល់ពី Axiata Arena នៅថ្ងៃសុក្រ ទី០៧ ខែធ្នូ។

"ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែល ONE បានផ្តល់ឱ្យខ្ញុំនូវឱកាសនេះដើម្បីបង្ហាញពីព្រឹត្តិការណ៍មួយ។ វាពិតជារំភើបណាស់សម្រាប់ខ្ញុំ "Yodsanklai និយាយ។

អ្នកគាំទ្រត្រូវរង់ចាំច្រើនជាង៦ ខែសម្រាប់ការវិលត្រឡប់របស់បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា "កុំព្យូទ័រប្រដាល់"។


នៅក្នុងខែឧសភា កន្លងទៅ អ្នកប្រដាល់វ័យ៣៣ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅលើអន្តរជាតិមួយនេះតតាំង Chris "the African Warror" Ngimbi នៅសឹង្ហបុរី។
Yodsanklai បានឈ្នះការប្រកួតនេះតាមរយៈការសម្រេចចិត្តជាឯកច្ឆន្ទ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ onefc


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖