+855 16 757 168     samnob@keiladaily.com
KD Logo

Yodsanklai ព្យាករថាខ្លួននឹងឈ្នះដោយផ្ដួលដៃគូសន្លប់ក្នុងកម្មវិធី ONE នៅ KL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 229

បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងយ៉ាងអស្ចារ្យក្នុង ONE Super Series កំពូលអ្នកប្រដាល់ថៃ Yodsanklai IWE Fairtex កំពុងត្រៀមលក្ខណៈដើម្បីបង្ហាញសមត្ថភាពជាថ្មីទៀតក្នុងការប្រកួតគូពិសេសនៅ ONE Championship។

កីឡាកររហស្សនាម The Hero នឹងតតាំងជាមួយកីឡាករ​មកពី​អូស្ត្រាលី Luis Regis ក្នុងការប្រកួតប្រដាល់ថៃទម្ងន់ featherweight ក្នុងកម្មវិធី ONE: DESTINY OF CHAMPIONS គូពិសេសក្នុងទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨។

កីឡាករវ័យ៣៣ឆ្នាំនិយាយថា៖ “ខ្ញុំមានកិត្តិយសណាស់ដែល ONE បានផ្ដល់ឱកាសនេះដល់ខ្ញុំដើម្បីឈរលើទំព័រមុខរបស់កម្មវិធី។ វារំភើបណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនទាន់មានអារម្មណ៍ថាខ្ញុំ១០០%នៅឡើយទេ ដោយសារខ្ញុំមិនបានវាយទៀងទាត់គ្រប់គ្រាន់ ប៉ុន្តែវាទៅដល់ចំណុចនោះយ៉ាងរហ័ស”។

វីរបុរសប្រដាល់ថៃដែលមានបទពិសោធប្រកួតជាង២៧០ដង ក៏មើលឃើញចំណុចល្អរបស់ Regis ដែលជាជើងឯក World Fight Organization Muay Thai World Champion ផងដែរ ដោយនិយាយថា៖ “គាត់ធំហើយខ្ពស់។ គាត់មានកែងល្អ ជង្គង់ល្អ និងទាត់ល្អ។ ខ្ញុំព្យាករថាខ្ញុំនឹងឈ្នះដោយផ្ដួលដៃគូសន្លប់”។

Yodsanklai ដែលត្រូវបានហៅថា The Boxing Computer (កុំព្យូទ័រប្រដាល់) ដោយសារជំនាញដ៏ពូកែរបស់គេលើសង្វៀន បានប្រកួតក្នុងកម្មវិធីរបស់ ONE លើកដំបូងនៅសិង្ហបុរី ទល់នឹងអ្នកចម្បាំងអាហ្វ្រិក Chris Ngimbi ហើយបានឈ្នះពិន្ទុដោយឯកច្ឆន្ទ។

នេះជាព្រឹត្តិការណ៍ចុងក្រោយក្នុងឆ្នាំ២០១៨របស់ ONE ដែលជាស្ថាប័នក្បាច់គុនធំបំផុតក្នុងលោក នឹងនឹងផ្សាយផ្ទាល់ពីកីឡដ្ឋាន Axiata Arena៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖