+855 16 757 168     samnob@keiladaily.com
KD Logo

Luis Regis ថាគេមិនញញើតក្នុងការ​តតាំង​ជាមួយ Yodsanklai ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 324

Luis Regis (ឈ្នះ២៥ដង ចាញ់៦ដង ស្មើ១ដង) នឹងធ្វើឱ្យអ្នកស្នេហាក្បាច់គុននៅជុំវិញពិភពលោកកក្រើកអារម្មណ៍នៅពេលគេឡើងសង្វៀន ONE Championship លើកដំបូងដើម្បីតតាំងជាមួយអ្នកប្រដាល់ថៃ Yodsanklai IWE Fairtex (ឈ្នះ២០០ដង ចាញ់៧១ដង ស្មើ៤ដង) នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨។

កីឡាករកើតនៅប្រេស៊ីលដែលរស់នៅអូស្ត្រាលី ជាជើងឯកប្រដាល់ថៃពិភពលោក ប៉ុន្តែគេនឹងតតាំងជាមួយកំពូលកីឡាករប្រដាល់ថៃរហស្សនាម The Hero ក្នុងទម្ងន់ featherweight នៅ ONE: DESTINY OF CHAMPIONS នៅកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Yodsanklai បាននិយាយក្នុងបទសម្ភាសថាគេព្យាករថានឹងយកឈ្នះ Regis ដោយអាជ្ញាកណ្ដាលបញ្ឈប់។ កីឡាកររហស្សនាម The Hero ឬកុំព្យូទ័រប្រដាល់ ត្រូវបានអ្នកទស្សនានិងអ្នកវិភាគចាត់ទុកជាកីឡាករប្រដាល់ថៃអស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែ Regis ដែលជាជើងឯកប្រដាល់ថៃពិភពលោកម្នាក់ដែរនោះ និយាយថា៖ “ខ្ញុំពិតជារីករាយដែលបានប្រកួតជាមួយគាត់។ ខ្ញុំមិនមែនជាកីឡាករលំដាប់ក្រោមមួយរយៈមកហើយ តែនោះជាវិធីដែលខ្ញុំបង្កើតអាជីពរបស់ខ្ញុំ គឺប្រយុទ្ធជាមួយកីឡាករដែលមានបទពិសោធជាងហើយឈ្នះ។ វាធ្វើឱ្យខ្ញុំហាត់ខ្លាំងជាងមុន។ ឥឡូវនេះខ្ញុំពេញថាមពល។ ខ្ញុំមានអារម្មណ៍ថាបើ ONE ហៅខ្ញុំ ព្រោះពួកគេមានមូលហេតុមួយ។ ពួកគេមិនមែនចេះតែហៅនរណាម្នាក់ទៅប្រឈមជាមួយគាត់ (Yodsanklai) នៅក្នុងកម្មវិធីធំទេ។ Yodsanklai ជា​កីឡាករ​ពិសេស​ប្លែក​គេ​។ ខ្ញុំ​ដឹង​ថា​គាត់​ពូកែ​ទាត់ តែ​ខ្ញុំ​ត្រៀម​រួចហើយ​។ វាជាជោគជ័យមួយដែលបានឡើងទ្រុងជាមួយគាត់ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមិនញញើតក្នុងការប្រឈមជាមួយគាត់ទេ។ ចិត្តរបស់ខ្ញុំគឺផ្ដោតពេញលេញ១០០ភាគរយ។ រាល់ថ្ងៃ ខ្ញុំកាន់តែខ្លាំងឡើងៗនិងកាន់តែរួចរាល់ឡើងសម្រាប់ប្រកួតជាមួយគាត់”៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖