+855 16 757 168     samnob@keiladaily.com
KD Logo

ជើង​ខ្លាំង​កូរ៉េខាងត្បូងកាត់ជប៉ុននៅ UFC ចូលរួម​ជាមួយ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 266

លោក Chatri Sityodtong នាយកគ្រប់គ្រងស្ថាប័ន ONE Championship បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី​២៩ វិច្ឆិកា ការចុះកិច្ចសន្យាជាមួយអ្នកវាយគុនចម្រុះ Yoshihiro Akiyama ដែលជាជើងខ្លាំងមួយរូបនៅ UFC។

អ្នកប្រយុទ្ធកូរ៉េកាត់ជប៉ុនក៏បានប្រកាសបែបនេះនៅលើគណនី Instagram របស់ខ្លួនដែរ។


Akiyama ដែលមានកំណត់ត្រាឈ្នះ១៤ដង, ចាញ់៦ និង​មិន​ប្រកាសលទ្ធផល២លើក អវត្តមានពីការ​ប្រកួតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ​កាលណោះគេចាញ់ Alberto Mina មិនឯកច្ឆ័ន្ទ ក្នុងព្រឹត្តិការណ៍ UFC Fight Night នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងការប្រកួតនៅ​ Octagon គេទទួល​បាន​ជ័យជម្នះលើ Alan Belcher និង Amir Sadollah ហើយចាញ់ Jake Shields, Vitor Belfort និង Michael Bisping ។ ការបង្ហាញខ្លួនចំនួន៣លើករបស់ Uki Akiyama បានបញ្ចប់ទៅ​ដោយទទួល​បាន​រង្វាន់លើកទឹកចិត្តនៅ Fight of the Night។

នៅក្នុងប្រទេសកូរ៉េរបស់គេ (ដែលត្រូវបានគេស្គាល់ថាជា Choo Sung-hoon) Akiyama មានកិត្តិនាមផងដែរបន្ថែមលើ​ការប្រកួត ដោយធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍ជាច្រើន និងមាន​មុខ​ក្នុងខ្សែភាពយន្ដរឿង Return of Superman។


បុរសវ័យ៤៣ឆ្នាំក៏បានតំណាងទាំងកូរ៉េខាងត្បូង និងជប៉ុននៅក្នុងការប្រកួតយូដូអន្តរជាតិ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ mmafighting

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖