+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា នឹងចេញទៅម៉ាឡេស៊ី ថ្ងៃទី៣ ធ្នូ ត្រៀមឡើងសង្វៀន ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 303

ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ឲ្យដឹងថា រូបគេនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នាថ្ងៃច័ន្ទ ទី០៣ ខែធ្នូ វេលាម៉ោង២រសៀល ដើម្បីត្រៀមបង្ហាញវត្តមាន លើសង្វៀនដ៏ល្បី ONE Championship សារជាថ្មី តទល់កីឡាករឆ្នើម ឥណ្ឌូនេស៊ី ABRO FERNANDES នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៨។

ប្រាប់កីឡាដេលី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អ្នកប្រយុទ្ធគុនខ្មែរ និង MMA បញ្ជាក់ថា ខ្លួនពុំមានក្ដីបារម្ភនោះទេ ដ្បិតហ្វឹកហាត់ពង្រឹងសមត្ថភាព ទាំងបច្ចេកទេស និងស្នៀតប្រយុទ្ធបានច្រើន ដើម្បីត្រៀមការប្រកួតដ៏សំខាន់មួយនេះ។

ម្ចាស់ខ្សែក្រវាត់១ខ្សែពីបារាំង រូបនេះ បង្ហើបថា ដៃគូប្រកួតរបស់ខ្លួន ក្រៅពីជាអ្នកប្រយុទ្ធក្នុងទ្រុងឆ្នើមមួយរូប និងជាម្ចាស់ខ្សែ នៅឥណ្ឌូនេស៊ី នោះ ABRO FERNANDES ក៏មានស្ថិតិប្រកួតពុំធ្លាប់ចាញ់ឡើយ នៅ ONE Championship ផងដែរ។

សូមរម្លឹកថា ចាន់ រតនា មានបទពិសោធនលើសង្វៀន MMA ក្នុងកម្មវិធីកម្រិតអន្តរជាតិ One Championship ចំនួន៥លើក ក្នុងនោះឈ្នះបី និងចាញ់២លើក។ ការវិលចូល MMA សារជាថ្មី អ្នកប្រយុទ្ធក្នុងទ្រុងឆ្នើមកម្ពុជា រូបនេះ នឹងត្រូវប៉ះកីឡាករ ឥណ្ឌូនេស៊ី ABRO FERNANDES នៅកម្មវិធី ONE Championship: DESTINY OF CHAMPIONS នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៨ ៕

អត្ថបទ៖ ពៅ ស្រីម៉ៅ 



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖