+855 16 757 168     samnob@keiladaily.com
KD Logo

អតីត​ជើងឯក​ទម្ងន់ស្រាល UFC ចូលរួមជាមួយ ONE Championship

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 283

Sage Northcutt ដែលជាអតីតម្ចាស់ខ្សែក្រវាត់​ទម្ងន់ស្រាលប្រចាំស្ថាប័ន UFC បានចុះកិច្ចសន្យាជាមួយ One Championship។


លោក Chatri Sityodtong នាយកប្រតិបត្តិ ONE បាន​ប្រកាសពីការចុះហត្ថលេខានេះកាលពីថ្ងៃសុក្រ ទី៣០ វិច្ឆិកា កន្លងទៅ ហើយសមាជិកថ្មីវ័យ២២ឆ្នាំបានបញ្ជាក់លើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

លោក Sityodtong បានសរសេរនៅលើ Twitter ថា: «សូមចូលរួមជាមួយខ្ញុំក្នុងការស្វាគមន៍ចំពោះម្ចាស់ជើងឯកការ៉ាតេពិភពលោក Black Belt Hall of Famer និងជាជើងខ្លាំងខាងសិល្បៈគុនចម្រុះ"។

Northcutt ដែលមាន​កំណត់ត្រាឈ្នះ១១និងចាញ់០២ មកពីរដ្ឋតិចសាស់បានបង្ហាញភាពលេចធ្លោនៅ UFC កាលពី៣ឆ្នាំមុនក្នុងវ័យ១៩ឆ្នាំ ដោយចាយត្រឹម៥៧វិនាទីដើម្បីផ្ដួលគូប្រកួតឲ្យសន្លប់។ គេបានឈានដល់កំណត់ត្រា៦-២ ជារួមនៅក្នុង UFC នេះ ដោយវាយទាំងនៅទម្ងន់ស្រាល និងទម្ងន់មធ្យម។

Northcutt បានចែកផ្លូវជាមួយ UFC នៅដើមឆ្នាំនេះ ហើយក៏ត្រូវបានស្ថាប័នផ្សេងៗទាក់ទងច្រើនដែរ។ នៅទីបំផុត គេបានក្លាយជាកីឡាករគុនចម្រុះដ៏ល្បីចុងក្រោយបំផុតដែលបានចុះហត្ថលេខាជាមួយស្ថាប័នដ៏ធំមានមូលដ្ឋាននៅអាស៊ី។

អតីតម្ចាស់ជើងឯក UFC កីឡាករ Demetrious Johnson និង Eddie Alvarez ក៏បានចុះហត្ថលេខាជាមួយ One ។

លោក Sityodtong មិនទាន់បានបង្ហាញពីកាលបរិច្ឆេទឬគូប្រជែងរបស់ Northcutt នៅឡើយទេ៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ espn

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖