+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា៖ “ខ្ញុំនឹងខំប្រឹងយកជ័យជម្នះពី ONE Championship មកមាតុភូមិវិញ”

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 280

អ្នកប្រយុទ្ធគុនចម្រុះឆ្នើម និងសម្បូរបទពិសោធនមួយរូប របស់កម្ពុជា ចាន់ រតនា ប្តេជ្ញាថា ខ្លួននឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងជ័យជម្នះនឹង ជើងខ្លាំងពុំធ្លាប់ស្គាល់ចាញ់ ឥណ្ឌូនេស៊ី ABRO FERNANDES ក្នុងសង្វៀនទ្រុង ONE Championship នៅប្រទេសម៉ាឡេស៊ី នាសប្ដាហ៍នេះ ក្រោយរូបគេចូលប្រឡូកវិថី MMA សារជាថ្មី។




នាឱកាសចេញដំណើរទៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ធ្នូ អ្នកប្រដាល់គុនខ្មែរ និងMMA ដើមកំណើតពីខេត្តបាត់ដំបង អះអាងថា រូបគេ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតដ៏សំខាន់មួយនេះ។

“សម្រាប់ការត្រៀមខ្លួន ខ្ញុំបានត្រៀមខ្លួនគ្រប់គ្រាន់ហើយ សម្រាប់ការប្រកួតខាងមុខនេះ។ ការរំពឹង ខ្ញុំនឹងខំប្រឹងយកជ័យជម្នះ មកមាតុភូមិវិញបាទ។ វាអាចជាឧបសគ្គខ្លះ ប៉ុន្តែវាជាអ្វីសម្រាប់ខ្ញុំ ព្រោះពេលដែលខ្ញុំសម្រាកខាងវ៉ៃយូរ ខ្ញុំបានហ្វឹកហាត់ទៀងទាត់ ហើយយើងបានធ្វើការជាមួយ Sport នេះជាប់។ ចឹងយើងមិនសូវជាឧបសគ្គទេបង”។


ម្ចាស់ក្លឹបប្រដាល់ សិល្បៈគុនខ្មែរ ក៏បានបង្ហើបពីសមត្ថភាពដៃគូថា ក្រៅពីជាអ្នកលេងគុនចម្រុះឆ្នើម និងជាម្ចាស់ខ្សែក្រវាត់នៅឥណ្ឌូនេស៊ី គូប្រជែងខ្លួនក៏ជាអ្នកប្រយុទ្ធពុំធ្លាប់ស្គាល់ចាញ់ផងដែរ។


“សម្រាប់ការប្រកួតជាមួយដៃគូ របស់ខ្ញុំនេះ ខ្ញុំបានពង្រឹងស្នៀតច្រើន សម្រាប់ទប់ទល់ ដូចជាការវាយ និងចំបាប់ខាងក្រោម។ បាទ ដៃគូរបស់ខ្ញុំគេមានប្រវត្តិប្រកួតល្អ គេជាម្ចាស់ខ្សែក្រវាត់នៅប្រទេសឥណ្ឌូ។ ហើយគេធ្លាប់ប្រកួត៧ដង ពុំធ្លាប់ចាញ់។ ចឹងនេះអ្វីដែលគេល្អ។ ប៉ុន្តែសម្រាប់ខ្ញុំ មិនគិត និងមិនបារម្ភពីដៃគូរបស់ខ្ញុំឡើយ គឺខ្ញុំខំតែហ្វឹកហាត់ និងប្រើបច្ចេកទេសដើម្បីទប់ទល់គាត់ និងខំយកជ័យជម្នះលើគាត់ឲ្យបាន”។




សូមជម្រាប់ថា ចាន់ រតនា មានបទពិសោធនលើសង្វៀន One Championship ចំនួន៥លើក ដោយឈ្នះបី និងចាញ់២លើក។ ក្រោយវិលចូល MMA សារជាថ្មី អ្នកប្រយុទ្ធក្នុងទ្រុងឆ្នើមកម្ពុជា រូបនេះ នឹងត្រូវប៉ះកីឡាករ ឥណ្ឌូនេស៊ី ABRO FERNANDES នៅកម្មវិធី ONE Championship: DESTINY OF CHAMPIONS នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែធ្នូ សប្ដាហ៍នេះ៕

ប្រភព៖ PNN Sports


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖