+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវ៥យ៉ាងដែលអ្នកគួរដឹងអំពីព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ថ្ងៃ១៦កុម្ភៈ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 724

ONE Championship នឹងត្រលប់ទៅរាជធានីបាងកក ប្រទេសថៃនាថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៩ សម្រាប់ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅ Impact Center។ វាជាព្រឹត្តិការណ៍មួយដែលនឹងបង្ហាញអ្នកប្រយុទ្ធឆ្នើមៗបំផុតរបស់ថៃ ប្រកួតដណ្ដើមរង្វាន់កំពូលមួយរបស់ស្ថាប័ន ONE។ Nong-O Gaiyanghadao នឹងតតាំងជាមួយកីឡាករចិន Han Zi Hao ក្នុងការប្រកួតសម្ពោធខ្សែក្រវាត់ ONE Bantamweight Muay Thai World Tittle។

មុនគូពិសេសនេះចាប់ផ្ដើម មានការប្រកួតច្រើនគូផ្សេងទៀត ទាំងប្រដាល់សេរី និងគុនចម្រុះ។ សរុបទៅមាន១២ប្រកួត។ ខាងក្រោមនេះជារឿងរ៉ាវ៥យ៉ាងដែលអ្នកគួរដឹងមុន ONE: CLASH OF LEGENDS ចូលមកដល់។

-សមិទ្ធផលរបស់ Nong-O



Nong-O ជាជើងឯកពិភពលោកច្រើនជំនាន់ក្នុង៥ប្រភេទទម្ងន់ផ្សេងគ្នា ដូចជា Lumpinee Muay Thai World Champion ៥ដង, Rajadamnern Muay Thai World Champion ១ដង, Thailand National Champion ២ដង, Fighter of the Year ៣ដង និងផ្សេងៗទៀតជាច្រើន។ គេបានប្រកួតទល់នឹងវីរបុរសប្រដាល់ថៃដូចជា Saenchai PKSaenchaiMuayThaiGym, Singdam Kiatmuu9, Petchboonchu F.A.Group, Pakorn Sakyothin, Kongsak Sitboonmee, Sam-A Gaiyanghadao, Sagetdao Petpayathai និងតារាល្បីៗជាច្រើនទៀត។


-មិនមែនត្រឹមតែជាការប្រកួតជើងឯកពិភពលោកមួយប៉ុណ្ណោះទេ

មិនដែលមាននរណាធ្លាប់បានពាក់ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title ជុំវិញចង្កេះសោះឡើយ ដូច្នេះអ្នកឈ្នះការប្រកួតលើកនេះនឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្រ ONE Championship ជារៀងរហូត។ សមិទ្ធផលរបស់ Nong-O ក្នុងនាមជាអត្តពលិកគឺច្រើនលើសលប់ ប៉ុន្តែប្រសិនគេចង់សម្រេចគោលបំណងរបស់គេនៅ ONE: CLASH OF LEGENDS គេនឹងត្រូវដណ្ដើមឱ្យបានខ្សែក្រវាត់ពិភពលោកមួយនេះដែលអាចនិយាយបានថាមានកិត្យានុភាពបំផុតក្នុងចំណោមអ្វីដែលគេធ្លាប់ទទួលបាន។

Han មិនមានបទពិសោធច្រើនដូច Nong-O ទេ ដូច្នេះការដណ្ដើមបានខ្សែក្រវាត់ ONE Bantamweight Muay Thai World Title នឹងមានន័យខ្លាំងណាស់ចំពោះគេ។ ប្រហែលអ្វីដែលសំខាន់ជាងការគ្រងជើងឯកពិភពលោកទៀតនោះ គឺការយកឈ្នះលើវីរបុរសដូច Nong-O នៅប្រទេសកំណើតរបស់គេ។


-អ្នកប្រយុទ្ធថៃជាច្រើនប្រកួតក្នុងគូពិសេស


Nong-O ជាកីឡាករទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេ ប៉ុន្តែនៅមានកីឡាករនិងកីឡាការិនីរួមជាតិរបស់គេជាច្រើននាក់ផ្សេងទៀតក៏នឹងចូលរួមប្រកួតនៅ ONE: CLASH OF LEGENDS ដែរ។ Kongsak P.K.SaenchaiMuayThaiGym នឹងប្រយុទ្ធទល់កីឡាកររុស្ស៊ី Alaverdi Ramazanov ក្នុងទម្ងន់ bantamweight។ Superlek Kiatmoo9 នឹងតតាំងជាមួយកីឡាករគុនខ្មែរ ឡៅ ចិត្រា ក្នុងទម្ងន់ flyweight។ ក៏មានផងដែរ ការប្រកួតរវាង Chamuaktong-Peters និងកីឡាការនីសំណព្វចិត្តអ្នកគាំទ្រ Rika Ishige ទល់នឹងកីឡាការិនីកម្ពុជា នៅ ស្រីពៅ ក្នុងគុនចម្រុះទម្ងន់ atomweight និង Shannon Wiratchai ប៉ះ Amarsanaa Tsogookhuu។


-កីឡាការិនីម៉ាឡេស៊ី Jihin Radzuan ដ៏គួរឱ្យតាមដាន



នាងនៅក្មេង ប៉ុន្តែ Radzuan បានរះឡើងយ៉ាងរឹងមាំចាប់តាំងពីនាងផ្ដើមប្រកួតគុនចម្រុះអាជីពមក។ កីឡាការិនីរហស្សនាម “Shadow Cat” ប្រកួតឈ្នះទាំង៤ដង មិនដែលចាញ់ឬស្មើ ហើយជ័យជម្នះធំបំផុតរបស់នាងគឺការផ្ដួលជើងចាស់ Jenny Huang ដោយពិន្ទុឯកច្ឆន្ទ។ នៅ ONE: CLAS OF LEGENDS នាថ្ងៃទី១៦ខែកុម្ភៈ Radzuan នឹងព្យាយាមរក្សាកំណត់ត្រាមិនចាញ់ពេលតតាំងជាមួយកីឡាការិនីហ្វ៊ីលីពីន Gina Iniong។ ពួកយើងអាចឃើញ Radzuan ជួប Ishige នៅពេលអនាគត ប្រសិនអ្នកទាំងពីរឈ្នះដូចគ្នានៅ ONE: CLASH OF LEGENDS៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖