+855 16 757 168     samnob@keiladaily.com
KD Logo

Eddi Alvarez សន្យាវាយមិនដកដៃក្នុងជំនួបទល់ Timofey Nastyukhin នៅ ONE: A NEW ERA

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

Eddie “The Underground King” Alvarez កំពុងអន្ទះសារក្នុងការផ្ដើមអាជីពរបស់ខ្លួននៅ ONE Championship។



ជើងឯកពិភពលោកច្រើនសម័យរូបនេះជាតារាល្បីបំផុតម្នាក់ដែល ONE បាននាំចូលក្នុងឆ្នាំ២០១៨ ហើយនៅ ONE: A NEW ERA នៅតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ Alvarez នឹងឡើងប្រកួតជាលើកដំបូងក្នុងស្ថាប័នមួយនេះ ទល់នឹងអ្នកប្រជែងលំដាប់កំពូលជនជាតិរុស្ស៊ី Timofey Nastyukhin។

Alvarez បាននិយាយទៅកាន់វីរបុរសគុនចម្រុះជប៉ុន Genki Sudo ដែលនឹងធ្វើជាអ្នកអត្ថាធិប្បាយការប្រកួត ONE នៅតូក្យូ ថាការត្រលប់មកប្រកួតនៅលើដែនដីព្រះអាទិត្យរះជាថ្មីនេះជារឿងដែលត្រូវធ្វើ ពិសេសដោយសារតែគេបានចំណាយពេលជាច្រើនក្នុងអាជីពដំបូងៗរបស់គេប្រកួតក្នុងប្រទេសជប៉ុន។
Alvarez និយាយថា៖ «វាសំខាន់សម្រាប់ខ្ញុំនៅពេលខ្ញុំមក ONE ដើម្បីធ្វើការប្រកួតដំបូងរបស់ខ្ញុំនៅតូក្យូនេះ ដើម្បីជាតម្លៃតបស្នងដល់អ្នកគាំទ្រចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ខ្ញុំកាលពី១០ឆ្នាំមុន»។



ការប្រកួតដ៏គួរឱ្យចងចាំមួយក្នុងអាជីពគុនចម្រុះដំបូងៗរបស់ Alvarez គឺនៅពេលគេចូលរួមក្នុងព្រឹត្តិការណ៍ Dream Lightweight Grand Priz 2008។ បន្ទាប់មកទៀត គេបានប្រឈមមុខជាមួយវីរបុរសជប៉ុន Shinya Aoki ក្នុងប្រទេសជប៉ុនជាលើកដំបូងក្នុងអាជីពរបស់គេ។

«ខ្ញុំបានផ្ដើមអាជីពរបស់ខ្ញុំក្នុងប្រទេសជប៉ុននេះក្នុងកម្មវិធី grand prix ហើយឥឡូវខ្ញុំត្រលប់មកវិញជាមួយកម្មវិធី grand prix មួយទៀត»។

Alvarez នឹងចាប់ផ្ដើមអាជីពនៅ ONE ក្នុងនាមជាបេក្ខភាពម្នាក់ក្នុងព្រឹត្តិការណ៍ ONE Lightweight World Grand Prix រួមជាមួយអ្នកប្រជែងលំដាប់កំពូល៧រូបផ្សេងទៀត។ ជ័យលាភីនៃការប្រកួតប្រជែងនេះនឹងទទួលបានជើងឯក World Grand Prix និងបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ ONE Lightweight World Champion។


Alvarez សន្យាថាអ្នកគាំទ្រក្នុងប្រទេសជប៉ុននឹងបានឃើញសកម្មភាពប្រកួតយ៉ាងជក់ភ្នែកជាមួយការវាយចេញលឿនៗនិងឥតឈប់ឈរ។ Alvarez ជឿថាវានឹងក្លាយជាការប្រកួតដ៏ពិសេសមួយ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖