+855 16 757 168     samnob@keiladaily.com
KD Logo

Demitrious Johnson រីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ ONE: A NEW ERA

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 317

កីឡាករត្រៀមបង្ហាញវត្តមានលើកដំបូងលើសង្វៀន ONE Championship ក្នុងឆ្នាំ២០១៩ដែលមានការទន្ទឹងរង់ចាំបំផុតម្នាក់គឺតារាទម្ងន់ Flyweight : Demetrious “Mighty Mouse” Johnson។

តារាជនជាតិអាមេរិកវ័យ៣២ឆ្នាំបានលេចឡើងលើទំព័រមុខក្នុងវិស័យគុនចម្រុះក្នុងឆ្នាំ២០១៨ បន្ទាប់ពីចូលខ្លួនមកក្នុងស្ថាប័ន ONE Championship ដែលមានមូលដ្ឋាននៅសិង្ហបុរី តាមរយៈកិច្ចព្រមព្រៀងដំបូងបង្អស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រគុនចម្រុះ។

ពេលនេះ ម្ចាស់ជើងឯកពិភពលោកទម្ងន់ flyweight ១២សម័យ រួចរាល់ហើយដើម្បីឡើងប្រកួតលើកទី១នៅ ONE: A NEW ERA នៅថ្ងៃអាទិត្យទី៣១ខែមីនាឆ្នាំ២០១៩នៅតូក្យូ ប្រទេសជប៉ុន។

“ខ្ញុំបានទស្សនាការប្រកួតគុនចម្រុះជប៉ុនជាយូរមកហើយ ហើយនោះជាអ្វីដែលខ្ញុំធំធាត់ជាមួយ។ ខ្ញុំរំភើបដែលបានក្លាយជាបេក្ខជននាំមុខម្នាក់សម្រាប់ព្រឹត្តិការណ៍គុនចម្រុះ ONE Championship នៅជប៉ុន”។

ការបង្ហាញវត្តមានលើកដំបូងរបស់ Johnson នៅ ONE គាប់ជួនជាមួយការឈានជើងលើកទី១ដែររបស់ស្ថាប័នក្បាច់គុនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីនេះចូលទឹកដីជប៉ុនដែលជាប្រទេសមានប្រវត្តិសាស្ត្រក្បាច់គុនសម្បូរបែប និងជាទីផ្សារធំបំផុតមួយក្នុងពិភពលោកក្នុងវិស័យក្បាច់គុន។

សម្រាប់ Johnson បទពិសោធទាំងស្រុងគឺនឹងជាអ្វីមួយថ្មីនិងជាអ្វីដែលគេកំពុងសម្លឹងឆ្ពោះទៅ។

“ខ្ញុំរំភើបណាស់ដែលអាចមកប្រកួតនៅជប៉ុន ខ្ញុំមិនដែលប្រកួតនៅក្រៅប្រទេសទេពីមុនមក។ វានឹងមហស្ចារ្យមិនខាន។ ខ្ញុំអន្ទះសារក្នុងការចូលប្រកួតក្នុងប្រភេទទម្ងន់ថ្មីនិងច្បាប់ថ្មី។ វាជាការចាប់ផ្ដើមថ្មីមួយ ជាដំណើរថ្មីមួយសម្រាប់ខ្ញុំ”។

ជាច្រើនឆ្នាំមកហើយ Johnson ជាកីឡាករទម្ងន់ flyweight ឆ្នើមបំផុតក្នុងលោក អំឡុងពេលគេប្រកបអាជីពនៅអាមេរិកខាងជើង។ តែពេលនេះ Johnson ធ្វើដំណើរមកអាស៊ីជាមួយគោលដៅដដែលនៅក្នុងចិត្ត គឺដើម្បីត្រួតត្រា។

“អ្នកគាំទ្រអាចរំពឹងឃើញការប្រកួតគុនចម្រុះដ៏ពេញលេញមួយនិងអត្តពលិកម្នាក់ដែលបានឈ្នះសមរភូមិក្នុងទីផ្សារបស្ចឹមលោកនិងអាមេរិកខាងជើង។ ខ្ញុំមកទីនេះដើម្បីឃើញពីរបៀបដែលខ្ញុំអាចតតាំងជាមួយអត្តពលិកអាស៊ី”៕



ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖