+855 16 757 168     samnob@keiladaily.com
KD Logo

Angela Lee ដាក់គោលដៅយកខ្សែក្រវាត់ពិភពលោកទី២នៅ ONE: A NEW ERA

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 420

តារាគុនចម្រុះនារីនិងជាម្ចាស់ជើងឯកពិភពលោក ONE Women's Atomweight World Champion: “Unstoppable” Angela Lee អាចមានរាត្រីដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់ខ្លួននៅ ONE: A NEW ERA ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃអាទិត្យទី៣១ខែមីនាឆ្នាំ២០១៩។

ក្រៅពីភាពជាតារាទំព័រមុខម្នាក់ក្នុងដំណើរលើកដំបូងបង្អស់របស់ ONE ទៅជប៉ុន តារាជនជាតិសិង្ហបុរីវ័យ២២ឆ្នាំក៏មានឱកាសដើម្បីបង្កើតប្រវត្តិសាស្ត្រជាជើងឯកពិភពលោកផ្នែកនារីក្នុង២ប្រភេទទម្ងន់ដំបូងគេផងដែរ នៅពេលគេតតាំងជាមួយកីឡាការិនីចិន “The Panda” Xiong Jing Nan ដើម្បីដណ្ដើមខ្សែក្រវាត់ ONE: Women’s Strawweight World Championship។

Lee និយាយអំពីការប្រកួតនៅលើទឹកដីនៃព្រះអាទិត្យរះថា៖ «ខ្ញុំរំភើបណាស់។ ខ្ញុំគិតថានេះជាការប្រកួតពិសេសមួយនៅទីនេះ លើកដំបូងនៅជប៉ុនសម្រាប់ ONE Championship។ អត្តពលិកទាំងអស់រំភើបចិត្តណាស់។ ជប៉ុនមានទីផ្សារធំសម្រាប់គុនចម្រុះ ហើយខ្ញុំមានកិត្តិយសណាស់ដែលនឹងបានប្រកួតនៅជប៉ុននេះ»។

Lee បន្តថា៖ «នេះជាការប្រកួតធំបំផុតក្នុងអាជីពខ្ញុំ។ ខ្ញុំឡើងមកប្រកួតក្នុងទម្ងន់ធំជាងមុន វាជាឱកាសធំណាស់សម្រាប់ខ្ញុំដើម្បីទទួលបានខ្សែក្រវាត់ទី២ ហើយខ្ញុំរំភើបណាស់។ ខ្ញុំមានអារម្មណ៍ថាពិតជាមានកម្លាំងចិត្តណាស់ ហើយខ្ញុំចង់បង្ហាញសមត្ថភាពល្អបំផុតក្នុងអាជីពខ្ញុំ»។

Lee ដែលមកទល់ពេលនេះជាជើងឯកនារីពិភពលោកដំបូងគេនិងតែមួយគត់របស់ ONE ក្នុងទម្ងន់ Atomweight  ជឿថាការឡើងមកប្រកួតក្នុងទម្ងន់៥៦.៧គ.ក strawweight អាចល្អសម្រាប់នាង ដ្បិតទម្ងន់នេះគឺប្រហាក់ប្រហែលនឹងទម្ងន់ធម្មជាតិរបស់នាង។ លើសពីនេះ Lee គិតថាទម្ងន់ថ្មីនេះអាចស័ក្ដិសមឥតខ្ចោះសម្រាប់នាងថែមទៀតផង ដោយនាងមានអារម្មណ៍ថានាងនឹងឡើងដល់ចំណុចកំពូលក្នុងអាជីពនៅក្នុងប្រភេទទម្ងន់ថ្មីនេះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖