+855 16 757 168     samnob@keiladaily.com
KD Logo

Demetrious Johnson បង្ហាញក្ដីរំភើបចំពោះការប្រកួតនៅជប៉ុននាពេលខាងមុខ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 243

វីរបុរសគុនចម្រុះជនជាតិអាមេរិក​វ័យ​៣២​ឆ្នាំ Demetrious “Mighty Mouse” Johnson នឹងប្រកួតនៅក្រៅសហរដ្ឋអាមេរិកជាលើកដំបូងក្នុងអាជីពរបស់គេ។

Johnson នឹងឡើងបញ្ចេញសមត្ថភាពលើកទី១នៅ Ryogoku Kokugikan ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣១ខែមីនា ទីដែលគេនឹងប្រឈមជាមួយអ្នកប្រយុទ្ធជប៉ុន Yuya “Little Piranha” Wakamatsu ក្នុងជុំ១/៤នៃការប្រកួត ONE Flyweight World Grand Prix។

Johnson សប្បាយចិត្តដែលនឹងបានប្រកួតនៅតូក្យូ ដ្បិតរូបគេបានតាមដានការប្រកួតគុនចម្រុះជប៉ុនកាលពីក្មេងរហូតធំពេញវ័យ។

Johnson និយាយថា៖ “ខ្ញុំបាននិងកំពុងទស្សនាការប្រកួតគុនចម្រុះរបស់ជប៉ុនជាយូរមកហើយ។ ខ្ញុំបានមើលគុនចម្រុះជប៉ុនរហូតដល់ធំពេញវ័យ។ ខ្ញុំរំភើបណាស់ ព្រោះខ្ញុំមិនដែលប្រកួតក្រៅប្រទេសទេពីមុនមក ហើយច្បាស់ណាស់ថាការប្រកួតនៅជប៉ុនគឺមហស្ចារ្យ”។

ONE Championship កំពុងរុញវត្តមានរបស់ខ្លួនយ៉ាងខ្លាំងចូលក្នុងទីផ្សារជប៉ុន ហើយពួកគេកំពុងព្យាយាមធ្វើឱ្យបានល្អបំផុតដើម្បីធានាថាព្រឹត្តិការណ៍លើកដំបូងនៅជប៉ុននឹងទទួលបានជោគជ័យ។

Johnson មានអារម្មណ៍មោទនដែលនឹងបានប្រកួតនៅ ONE: A NEW ERA ជាទីដែលផ្ដុំទៅដោយគូពិសេសៗជាច្រើន រួមទាំងជើងឯកពិភពលោក៤សម័យត្រៀមឡើងការពារខ្សែក្រវាត់របស់ខ្លួនផងដែរ។

Johnson បន្ថែមថា៖ “ខ្ញុំរំភើបដែលក្លាយជាតួអង្គនាំមុខម្នាក់សម្រាប់គុនចម្រុះជប៉ុនសម្រាប់ ONE Championship ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ តូក្យូ ប្រទេសជប៉ុន គឺស្រស់ស្អាត។ នេះនឹងជាលើកទី៣ដែលខ្ញុំមកទីនេះ។ អាហារគឺឆ្ងាញ់អស្ចារ្យណាស់។ សាច់គោ Wagyu ពិតជាឆ្ងាញ់ជាត់មាត់ ខ្ញុំចូលចិត្តវាខ្លាំងណាស់”។

ក្នុងនាមជាជើងឯកគុនចម្រុះពិភពលោកទម្ងន់ Flyweight ១២សម័យដែលបានត្រួតត្រានៅអាមេរិកខាងជើង Johnson កំពុងអន្ទះសារក្នុងការឡើងបង្ហាញជំនាញរបស់គេដល់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនថ្មីៗក្នុងទ្វីបអាស៊ី៕

ប្រែសម្រួល៖ ប៊ុនតឺំម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖