+855 16 757 168     samnob@keiladaily.com
KD Logo

រិន សារ័ត្ន ទៅហាត់នៅថៃមួយខែ ត្រៀម ONE Championship

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 489


អ្នកលេងគុនចម្រុះឆ្នើមកម្ពុជា រិន សារ័ត្ន ត្រូវបានសហព័ន្ធកីឡា MMA កម្ពុជា និងក្លឹបប្រដាល់ Cambodian Top Team បញ្ជូនទៅធ្វើការហ្វឹកហាត់នៅប្រទេសថៃ ចំនួន១ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ហាញខ្លួនសារជាថ្មី ក្នុងកម្មវិធី ONE Championship នាខែមីនា ខាងមុខ នៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ពី គ្រូបង្វឹក លោក ហ៊ុន ច័ន្ទរាជ្យ។


កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ឲ្យដឹងបែបនេះ៖ ”បាទ រិន សារ័ត្ន គាត់នឹងធ្វើការប្រកួតក្នុងកម្មវិធី ONE Championship នៅខែបី។ ចឹងសហព័ន្ធ MMA ដែលមានការដឹងនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន យើងបានបញ្ជូនកីឡាករ រិន សារ័ត្ន ទៅហ្វឹកហាត់នៅថៃ១ខែបង។ យើងបានសហការជាមួយក្លឹប MMA ពីរក្លឹបនៅនោះ គឺក្លឹបយុគី MMA មួយ និងសិងគីដូជូ ជាក្លឹបរបស់ជនជាតិជប៉ុន”។

អគ្គលេខាធិការ សហព័ន្ធកីឡា MMA កម្ពុជា រូបនេះ ពន្យល់ទៀតថា ការសម្រេចបញ្ជូន រិន សារ័ត្ន ទៅហ្វឹកហ្វឺនរយៈពេលមួយខែនៅថៃ ដ្បិតផ្ដល់ឱកាសដល់រូបគេ ដកស្រង់បទពិសោធនបន្ថែម ជាគ្រូបរទេស និងអ្នកហ្វឹកហាត់រួមអាជីព។


 “ដោយសារតែនៅប្រទេសថៃ មានដៃគូជួយឡាំ ជួយចាប់ជាមួយ រិន សារ័ត្ន បាន។ នៅខ្មែរយើងអត់សូវមានច្រើនទេ ចឹងយើងត្រូវការអ្នកដែលខ្លាំងជាងយើង ដើម្បីឲ្យសមត្ថភាពយើងឡើងដែរ។ ចឹងបានសហព័ន្ធ MMA សម្រេចបញ្ជូន រិន សារ័ត្ន ទៅហ្វឹកហាត់នៅថៃមួយខែ សម្រាប់ត្រៀមប្រកួតខែបីហ្នឹង។ ព្រោះថាដៃគូ គាត់ប៉ះជាម្ចាស់ផ្ទះដែរ ហើយក៏ខ្លាំងដែរ"។

សូមជម្រាបថា តាមគម្រោង អ្នកប្រយុទ្ធក្នុងទ្រុងកម្ពុជា រិន សារ័ត្ន នឹងបង្ហាញវត្តមាន ក្នុងកម្មវិធី ONE Championship នាខែមីនា ឆ្នាំ២០១៩ ខាងមុខ នៅប្រទេសមីយ៉ាន់ម៉ា ដោយត្រូវប៉ះជើងខ្លាំង MMA ម្ចាស់ផ្ទះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖