+855 16 757 168     samnob@keiladaily.com
KD Logo

Georgy Kichigin មានទំនុកចិត្តថានឹងឈ្នះក្នុងថ្ងៃប្រកួតលើកដំបូងនៅ ONE Championship

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 324

កីឡាករគុនចម្រុះកាហ្សាក់ស្ថាន Georgy “Knight” Kichigin នឹងប្រឹងប្រែងយកផ្លែផ្កាភ្លាមៗនៅពេលគេបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship នៅថ្ងៃទី៨ខែមីនា ក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

ជើងឯក Fight Nights Global Welterweight Champion នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ ONE: REIGN OF VALOR ទល់នឹងម្ចាស់ជើងឯក ONE Welterweight World Champion ជនជាតិស៊ុយអែត Zebaztian “The Bandit” Kadestam។

មុនចូលសង្វៀន ONE Championship នេះ Kichigin មានស្ថិតិប្រកួតគុនចម្រុះអាជីពឈ្នះ២០ដង ចាញ់៥ដង និងឈ្នះដោយគូប្រកួតចុះចាញ់មុនចប់ទឹកចំនួន៩០%។ ពិតណាស់ថាគេជាគូប្រកួតដ៏តានតឹងម្នាក់សម្រាប់កីឡាករគ្រប់រូបក្នុងទម្ងន់នេះ។ ប៉ុន្តែដោយសារតែនេះជាការប្រកួតលើកទី១របស់គេនៅស្ថាប័នក្បាច់គុនធំបំផុតដែលមានមូលដ្ឋាននៅសិង្ហបុរី Kichigin រំភើបចិត្តហើយត្រៀមបង្ហាញសមត្ថភាពឱ្យកក្រើកតែម្ដង។

Kichigin និយាយថា៖ “វាតែងតែរំភើបក្នុងការចាប់ផ្ដើមជំពូកថ្មីមួយ។ ខ្ញុំធ្លាប់បានឈ្នះជើងឯកនៅរុស្ស៊ីមួយហើយ គឺជើងឯក Fight Nights Global Welterweight Champion ហើយជំហានបន្ទាប់គឺចូលរួមស្ថាប័នអន្តរជាតិ។ ការចុះកិច្ចសន្យាជាមួយ ONE ធ្វើឱ្យខ្ញុំកាន់តែល្បីឈ្មោះ ព្រោះព្រឹត្តិការណ៍របស់ ONE មានការផ្សាយក្នុងប្រទេសជាង១០០ក្នុងពិភពលោក”។

ដោយឡែក Kadestam បានឈ្នះ៣ដងក្នុង៤ប្រកួតចុងក្រោយ ដោយផ្ដួលដៃគូឱ្យសន្លប់។ Kichigin ដឹងថាគេនឹងត្រូវប្រុងប្រយ័ត្នគ្រប់ពេលទល់នឹងម្ចាស់ជើងឯករបស់ ONE រូបនេះ។
ទោះបែបនេះក្ដី Kichigin នៅតែមានទំនុកចិត្តថាគេមានជំនាញនិងបទពិសោធពេញលេញដើម្បីផ្ដួល Kadestam ហើយដណ្ដើមយកខ្សែក្រវាត់ ONE Welterweight World Champion មកគ្រប់គ្រង។

Kichigin អះអាងថាគេមានកាយសម្បទានិងភាពអំណត់ខ្លាំងជាង Kadestam និងមើលឃើញចំណុចខ្សោយរបស់ Kadestam គឺការចាប់កាច់៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖