+855 16 757 168     samnob@keiladaily.com
KD Logo

Shinya Aoki យកភាពភ័យខ្លាចជាកត្តាជំរុញចិត្តស្វែងរកជោគជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 335

អតីតជើងឯក ONE Lightweight World Champion: Shinya “Tobikan Judan” Aoki បានទម្លាយឱ្យដឹងថាគេមានភាពភ័យខ្លាចជាច្រើននៅក្នុងចិត្ត ជាពិសេសនៅពេលគេប្រកួត។

Aoki ធ្លាប់បានបញ្ជាក់កន្លងមកថាភាពភ័យខ្លាចធំបំផុតមួយរបស់គេគឺខ្លាចបរាជ័យ។ ប៉ុន្តែដោយដឹងថាមានអ្នកគាំទ្រច្រើនមើលមកគេ គ្រប់ពេលគេប្រកួតគេលេងទឹកមុខមិនឱ្យនរណាដឹងឡើយ។
Aoki និយាយថា៖ “ខ្ញុំភ័យពេលនៅពីមុខមនុស្សជាច្រើន។ វាពិបាកសម្រាប់ខ្ញុំ ព្រោះខ្ញុំត្រូវការបង្ហាញឱ្យមនុស្សម្នាឃើញថាខ្ញុំរឹងមាំ”។

ពេលឡើងលើរេញម្ដងៗ Aoki ប្រែជាមនុស្សម្នាក់ផ្សេង ដោយគេផ្ដោតតែលើគូប្រកួតរបស់គេប៉ុណ្ណោះអំឡុងពេលនៃការប្រកួត។

វីរបុរសគុនចម្រុះជប៉ុន បន្តថា៖ “គ្រប់គ្នាដឹងថាអ្នកត្រូវតែផ្លាស់ប្ដូរនៅពេលអ្នកវ៉ៃ។ វាគួរឱ្យនឿយហត់ពេកហើយបើនៅក្រៅអ្នកក៏ចរិតអីចឹង នៅក្នុងទ្រុងអ្នកក៏ចរិតអីចឹង។ ខ្ញុំអាចលេងចរិតក្នុងការប្រកួតបាន១៥ទៅ២០នាទី”។

អតីតជើងឯកពិភពលោករូបនេះបន្ថែមថាគេគ្មានអារម្មណ៍ល្អឬអាក្រក់ឡើយមុនការប្រកួត ផ្ទុយទៅវិញគេមានអារម្មណ៍ភ័យ ហើយគេត្រូវផ្លាស់ប្ដូរចរិតពេលដើរចូលក្នុងទ្រុងឬរេញដើម្បីឱ្យគេអាចបញ្ចេញសមត្ថភាពបានល្អ។

កីឡាករវ័យ៣៥ឆ្នាំសង្កត់ធ្ងន់ថា៖ “ខ្ញុំត្រូវអនុវត្តទម្លាប់ជាច្រើនជារៀងរាល់ថ្ងៃដើម្បីបំភ្លេចភាពភ័យខ្លាច។ ខ្ញុំតែងតែបែបនេះ។ ខ្ញុំជំរុញខ្លួនឯងឱ្យធ្វើបែបនេះព្រោះខ្ញុំត្រូវតែធ្វើ”។

សូមបញ្ជាក់ថា Aoki កំពុងត្រៀមលក្ខណៈប្រកួតសងសឹកជាមួយកីឡាករហ្វ៊ីលីពីន Eduard “Landslide” Folayang ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Lightweight World Tittle នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ ONE: A NEW ERA ដែលបណ្ដុំដោយកំពូលជើងឯកជាច្រើន។

Aoki មានទំនុកចិត្តថាគេនឹងបង្ហាញសមត្ថភាពល្អបំផុតក្នុងអាជីពរបស់គេនៅថ្ងៃនោះហើយទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងលើកដំបូងជាប្រវត្តិសាស្ត្ររបស់ ONE Championship នៅជប៉ុន៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖