+855 16 757 168     samnob@keiladaily.com
KD Logo

Eddie Alvarez នឹងជម្នះគ្រប់ឧបសគ្គនៅតាមផ្លូវឆ្ពោះទៅដណ្ដើមជើងឯក ONE Lightweight World Title

| 92

ជើងឯកគុនចម្រុះពិភពលោកច្រើនសម័យ Eddie “The Underground King” Alvarez កំពុងស្ថិតក្នុងបេសកកម្មដណ្ដើមជើងឯក ONE Lightweight World Title។

គេបានសម្រេចចិត្តច្បាស់លាស់ក្នុងផែនការដណ្ដើមខ្សែក្រវាត់នេះតាំងពីមកចូលរួមក្នុងស្ថាប័ន ONE ឆ្នាំមុនមក។

គោលដៅរបស់គេខិតកាន់តែជិតដល់ហើយ ស្របពេលរូបគេនឹងឡើងប្រកួតនៅ ONE Championship ជាលើកដំបូងនៅថ្ងៃទី៣១ខែមីនានៅ Ryogoku Kokugikan ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

Alvarez នឹងតតាំងជាមួយកីឡាកររុស្ស៊ី Timofey Nastyukhin ក្នុងវគ្គ១/៤នៃកម្មវិធី ONE Lightweight World Grand Prix ក្នុងគូសំខាន់នៃព្រឹត្តិការណ៍ ONE: A NEW ERA។

កីឡាករជនជាតិអាមេរិកវ័យ៣៥ឆ្នាំបានរំឭកអ្នកគាំទ្រអំពីជោគជ័យរបស់គេក្នុងវិញ្ញាសាប្រភេទនេះថា៖ “ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ហើយបានប្រកួតជាមួយកីឡាករល្អៗបំផុតជាច្រើននៅគ្រប់ទីកន្លែង។ ខ្ញុំបានឈ្នះគ្រប់ជើងឯកពិភពលោកពីស្ថាប័នធំៗ ហើយ ONE Championship ជាស្ថាប័នតែមួយគត់ដែលខ្ញុំមិនទាន់មានខ្សែក្រវាត់ពិភពលោក។ ខ្ញុំមកទីនេះដើម្បីឈ្នះជើងឯកពិភពលោករបស់ខ្ញុំ”។

Alvarez សង្កត់ធ្ងន់ថាគេមិនញញើតកីឡាករណាម្នាក់ឡើយ ផ្ទុយទៅវិញកីឡាករណាកាន់តែខ្លាំង កាន់តែគ្រោះថ្នាក់បំផុត គេកាន់តែចង់ប្រកួតជាមួយ។

សូមរំឭកថា Alvarez ពិតជាបានប្រកួតនៅច្រើនកន្លែងជុំវិញពិភពលោកនិងបានផ្ដួលអ្នកខ្លាំងៗបំផុតមួយចំនួនក្នុងកីឡាគុនចម្រុះ ដូចជា Shinya Aoki, Roger Huerta, Gilbert Melendez, Anthony Pettis, Rafael Dos Anjos និង Justin Gaethje ជាដើម។

បើ Alvarez ឈ្នះ Nastyukhin នៅ ONE: A NEW ERA នោះគេនឹងឡើងចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលកីឡាកររួមជាតិអាមេរិករបស់គេ Lowen Tynanes កំពុងរង់ចាំ៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...