+855 16 757 168     samnob@keiladaily.com
KD Logo

Angela Lee ចង់ត្រួតត្រាការប្រកួតលើ Xiong Jing Nan ហើយដណ្ដើមយកខ្សែក្រវាត់ ONE Strawweight

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 241

ម្ចាស់ជើងឯក ONE Women’s Atomweight World Champion ជនជាតិសិង្ហបុរីជាប់សែស្រឡាយចិនកូរ៉េ Angela Lee ត្រូវបានរៀបចំឱ្យជួប “The Panda” Xiong Jing Nan កាលខែវិច្ឆិកាឆ្នាំ២០១៨ ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title ប៉ុន្តែត្រូវដកខ្លួនវិញដោយសារតែរបួស។

កាលណោះ Lee ប៉ងបង្កើតប្រវត្តិសាស្ត្រក្លាយជាស្ត្រីទី១ក្នុងវិស័យគុនចម្រុះដែលគ្រប់គ្រងខ្សែក្រវាត់ពិភពលោកខ្នាតធំ២ប្រភេទទម្ងន់ផ្សេងគ្នាក្នុងពេលតែមួយ តែរបួសបានបង្អាក់ដំណើររបស់នាង។

កីឡាការិនីកើតនៅកាណាដាវ័យ២២ឆ្នាំរូបនេះខូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ពេលវេលានិងការខិតខំប្រឹងប្រែងដែលនាងបានធ្វើក្នុងជំរំហ្វឹកហាត់។

តែឥឡូវនេះ ជំនួបរវាង Lee និង Xiong នឹងកើតឡើងពិតប្រាកដហើយនៅថ្ងៃទី៣១ខែមីនាខាងមុខ ក្នុងព្រឹត្តិការណ៍ ONE: A NEW ERA ដែលជាការរៀបចំនៅជប៉ុនលើកដំបូងបង្អស់របស់ ONE Championship។

បច្ចុប្បន្ន Lee ដែលមានប្រវត្តិប្រកួត៩ដងឈ្នះទាំង៩ដង បានជាសះស្បើយមួយរយភាគរយហើយ និងត្រៀមលក្ខណៈបានយ៉ាងល្អ។ នាងបានដំឡើងគីឡូចូលដល់ strawweight ដែលនាងគិតថាជាគីឡូស័ក្ដិសមឥតខ្ចោះសម្រាប់នាង។ រឿងសំខាន់ដែលត្រូវគិតគឺការពង្រឹងបច្ចេកទេសនិងជំនាញ។

Lee សង្កត់ធ្ងន់ថានាងរំភើបចិត្តណាស់ដែលនឹងបានប្រកួតក្នុងទម្ងន់ strawweight ហើយនាងនឹងប្រើជំនាញនិងឆន្ទៈរបស់នាងដើម្បីផ្ដួល Xiong Jing Nan ដែលមានមាធធំជាងនិងកម្លាំងខ្លាំងជាងនោះ ហើយដណ្ដើមយកខ្សែក្រវាត់ ONE Women’s Strawweight World Title មកគ្រប់គ្រង៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖