+855 16 757 168     samnob@keiladaily.com
KD Logo

Danny Kingad ស្រមៃចង់ជួប Demetrious Johnson ក្នុងកម្មវិធី ONE Flyweight World Grand Prix

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 151

កាល Danny “The King” Kingad ចាប់ផ្ដើមអាជីពគុនចម្រុះដំបូង គេបានយក Demetrious Johnson ជាគំរូ និងជាកត្តាបំផុសទឹកចិត្តមួយរបស់គេ។

តែពេល Johnson ចូលរួមជាមួយ ONE Championship ឆ្នាំមុន Kingad មានកូនចិត្តភ្លាមថាចង់ជួបវីរបុរសគុនចម្រុះរបស់គេម្នាក់នេះ។

ពេលវេលានោះប្រហែលអាចមកដល់លឿនជាងការរំពឹងទុក ដ្បិត Johnson ស្ថិតនៅក្នុងប្រអប់ម្ខាងទៀតនៃតារាងប្រកួត ONE Flyweight World Grand Prix ដែលមានជើងខ្លាំង៨នាក់ប្រកួតប្រជែងគ្នា រួមទាំង Kingad ម្នាក់ផងដែរ។

ONE Flyweight World Grand Prix នឹងចាប់ផ្ដើមនៅក្នុងព្រឹត្តិការណ៍ ONE: A NEW ERA នាថ្ងៃទី៣១ខែមីនានៅ Ryogoku Kokugikan ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

Kingad បញ្ជាក់ថាពេលគេចាប់ផ្ដើមដឹងក្ដី Demetrious Johnson ជា idol ម្នាក់របស់គេ ហើយគេបានមើលគ្រប់ការប្រកួតរបស់ Johnson។ Johnson ជាប្រភពនៃការជំរុញទឹកចិត្តរបស់គេ។

តែពេលនេះ idol របស់គេស្ថិតក្នុងស្ថាប័ន ONE Championship ជាមួយគេ និងប្រកួតក្នុងទម្ងន់ដូចគេថែមទៀត។ Kingad អះអាងថាវាដូចជាការយល់សប្ដិអីចឹង ហើយមកទល់ពេលនេះគេនៅតែមានអារម្មណ៍ថាមិនគួរឱ្យជឿ។

Kingad និយាយថាគេមានឱកាសប្រកួតជាមួយ idol របស់គេ ប្រសិនបើគេទទួលបានជ័យជម្នះក្នុងការប្រកួតនៅប្រអប់ចំហៀងខាងគេក្នុងតារាងប្រកួត ONE Flyweight World Grand Prix។

សូមបញ្ជាក់ថា ប្រកួតដំបូង Kingad ត្រូវតតាំងជាមួយអតីតអ្នកប្រជែងជើងឯក ONE World Title មួយរូប គឺ Andrew Leone។ បើឈ្នះ Kingad នឹងឡើងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាចជួបអ្នកឈ្នះរវាងកីឡាករកាហ្សាក់ស្ថាន Kairat Akhmetov និងកីឡាករអូស្ត្រាលី Reece McLaren៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖