+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ ហ៊ន ច័ន្ទរាជ្យ ប្រាប់ចំណុចសំខាន់ខ្លះៗពេល សុខ ធី ប្រកួតពីរដងនៅ ONE ចុងឆ្នាំ ២០១៨

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 717

គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រចាំនៅក្លិប Cambodian Top Team បានបង្ហើបចំណុចសំខាន់មួយចំនួន ពេល សុខ ធី ចាញ់ កីឡាករជើងខ្លាំងថៃ ដោយពិន្ទុទាំងពីរលើក នៅលើសង្វៀនកម្រិតពិភពលោក One Championship នាចុងឆ្នាំ ២០១៨កន្លងទៅ ថា Leardsila ជាកីឡាករករ មានបទពិសោធន៍ក្រាស់ជាង និង ឡើងវ៉ៃតាំងពី សុខ ធី មិនទាន់កើតម៉្លេះ។


គ្រូបង្វឹកដដែល នេះរៀបរាប់ដោយផ្ដោតលើអាយុបច្ចុប្បន្ន សុខ ធី ទើបតែ ២២ ឆ្នាំ ប៉ុន្តែ ជើងខ្លាំង Leardsila មានអាយុរហូតដល់ ៣៨ ឆ្នាំហើយ និង ឡើងសង្វៀនរហូតដល់ ២៩៧ ដងឯណោះ។ ដោយមានបទពិសោធន៍ជោកជាំលើសង្វៀនល្បីៗនៅប្រទេសថៃ Leardsila ឈ្នះខ្សែក្រវាត់ច្រើនស្ថាប័នដូចជា 2013 WLF Muaythai Lightweight World Champion , 2011 WCK Muaythai Lightweight World Champion , WMC Lightweight World Champion, WPMF Lightweight World Champion , WKN Lightweight World Champion , Rajadamnern Stadium Super Bantamweight Champion , Rajadamnern Stadium Bantamweight Champion , និង Rajadamnern Stadium Super Flyweight Champion ជាដើម។ រឹតតែអស្ចារ្យទៅទៀត កីឡាករមកពីក្លិប Phuket Top Team រូបនេះឡើងប្រកួត ១០០ ដងជាប់គ្នាដោយមិនស្គាល់ពាក្យថាចាញ់ទេនៅក្នុងអាជីពរបស់ខ្លួន។ នេះជាកំណាត់ត្រាល្អឯកសម្រាប់កីឡាករប្រដាល់ថៃរូបនេះ។

គ្រូបង្វឹកវ័យ ៣១ ឆ្នាំដដែលសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖«ខាងសង្វៀន One គេមិនរៀបចំឲ្យសងសឹកជាលើកទី៣ ទេ តាមមើល ព្រោះថា កាលលើកទី១ គឺ ពិន្ទុប្រដំប្រសងគ្នា។ ដូច្នេះគេរៀបឲ្យសងសឹកលើកទី២បាន។ ប៉ុន្តែលើកទី២ យើងចាញ់ពិន្ទុគេដាច់តែម្ដង។ ដូច្នេះទំនងមិនអាចជួបលើកទី៣ ទេ។ យើងក៏មិនចង់សងសឹកអ្វីដែរ តែគេអាចរៀបចំឲ្យប៉ះគូប្រកួតផ្សេងដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។»

សុខ ធី ឡើងប្រកួតនៅសង្វៀន One Championship បានចំនួន ២ ដង ពោល ការប្រកួតលើកទី១ កាកា ចាញ់ជើងខ្លាំងកីឡាករថៃ Leardsila ដោយពិន្ទុ នាពាក់កណ្ដាលឆ្នាំ ២០១៨ និង ចាញ់លើកទី២នៅចុងឆ្នាំ ២០១៨ ដែលជាជំនួបសងសឹក។

ទោះជាបែបណាក្ដី កីឡាករវ័យ២២ឆ្នាំមកពីខេត្តបន្ទាយមានជ័យរូបនេះបានទទួលស្គាល់លទ្ធផលកន្លងមកថាខ្លួនធ្វើមិនសូវបានល្អក្នុងការប្រកួតលើកទី២ ពិសេសការភ្លាត់ដួលនៅទឹកទី៣ ដែលជាទឹកចុងក្រោយ ប៉ុន្តែ គេធ្វើបានល្អនៅទឹកទី២។


យ៉ាងណាក៏ដោយ ម្ចាស់ក្លិបប្រដាល់ Cambodian Top Team នៅតែបន្តទំនាក់ទំនងជាមួយសង្វៀន អន្តរជាតិក្រៅពីលើសង្វៀនល្បីៗនៅថៃដូចជា ប៉ុស្ដិ៍លេខ៧ និង លេខ៨ថៃ ក្នុងគោលបំណងនាំ សុខ ធី ទៅវ៉ៃជាថ្មីនាពេលឆាប់ៗខាងមុខ ដែលត្រូវចាប់គូប្រហាក់ប្រហែលគ្នា ហើយធានាថាវ៉ៃល្អមើលជាក់ជាមិនខាន៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖