+855 16 757 168     samnob@keiladaily.com
KD Logo

សុខ ធី៖ “RODTANG គេឈ្នះអ្នកប្រដាល់ថៃកម្រិត A ស្ទើរអស់ហើយ តែខ្ញុំនឹងខំប្រឹង” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1753

អ្នកលេងគុនខ្មែរទម្ងន់ស្រាលជួរមុខរបស់កម្ពុជា សុខ ធី អះអាងថា RODTANG ដែលនឹងប៉ះខ្លួនលើសង្វៀន ONE Championship នៅទីក្រុងបាងកក នាថ្ងៃទី១០ ខែឧសភា ខាងមុខ ជាអ្នកប្រដាល់ថៃលំដាប់កំពូលមួយរូប និងធ្លាប់យកឈ្នះប្រដាល់ថៃកម្រិត A ដូចគ្នា ស្ទើរអស់ទៅហើយ។


អ្នកស្នងគុនខ្មែរដ៏លេចធ្លោទាំងសង្វៀនខ្មែរ និងថៃ ដើមកំណើតពីខេត្តបន្ទាយមានជ័យ បញ្ជាក់ថា នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព បើទោះបច្ចេកទេសខ្លួន មានកម្រិតពុំទាន់ស្មើអ្នកប្រដាល់ថៃ RODTANG ដែលមានរហស្សនាម មនុស្សយន្ត រូបនេះក៏ដោយ។

សុខ ធី លម្អិត ៖ “ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានត្រៀមខ្លួនហាត់បានច្រើនដែរហើយបង។ និយាយទៅ RONTANG គេ Grade A របស់ថៃ។ ខ្ញុំបានមើលការវ៉ៃរបស់គាត់រហូត។ គឺគាត់វ៉ៃឌឺ ហើយចូលវ៉ៃរហូត។ រឿងវ៉ៃធម្មតា អត់មានភ័យ អត់មានអីទេ។ តែបច្ចេកទេសយើងអត់ទាន់ដល់គេ។ តែយ៉ាងណាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព មិនថាឈ្នះឬចាញ់ទេ។ អូ! និយាយទៅ Grade A របស់ថៃ គាត់ចង់ស៊ីម៉ាប្រទេសហើយ។ វាពិបាកព្រោះអីគាត់រឹង គាត់ដើរចូលរហូត តែខ្ញុំចាំថយ ចាំទាត់ ចាំម៉ាត់”។

អ្នកប្រដាល់កម្ពុជា ដែលមានឈ្មោះល្បីមួយរូប លើសង្វៀន ONE Championship ក្រោយ មានវត្តមានប៉ះអ្នកប្រដាល់ជើងចាស់ថៃ ឡឺតសិលា ពីរលើកកន្លងមក រូបនេះ បានចាត់ទុកជំនួបប៉ះអ្នកប្រដាល់ថៃខ្លាំងៗ ជាឱកាសធ្វើឲ្យខ្លួនកាន់តែមានកេរ្ត៍ឈ្មោះបោះសំឡេង លើឆាកអន្តរជាតិ បើទោះបី លទ្ធផលឈ្នះ ឬចាញ់ បែបណាក្ដី។


សូមបញ្ជាក់ថា សុខ ធី នឹងបង្ហាញវត្តមានជាលើកទី៣ នៅស្ថាប័ន ONE Championship ក្នុងកម្មវិធី Warriors of Light ដោយត្រូវប៉ះអ្នកប្រដាល់កម្រិត A ថៃ រថថាំង ជីតមឿងណុន ដែលធ្វើឡើង នាថ្ងៃទី១០ ខែឧសភា ទៅទីក្រុងបាងកក ប្រទេសថៃ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖