+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា ប្រាប់ពីទម្លាប់ហ្វឹកហាត់កម្រិតអាជីព ពេលត្រៀម ONE Championship ម្ដងៗ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 210

ក្រៅពីផ្លាស់ប្ដូរការរស់នៅ របបអាហារ និងកំណត់ពេលវេលាហ្វឹកហាត់ត្រឹមត្រូវ អ្នកប្រយុទ្ធគុនចម្រុះដ៏លេចធ្លោកម្ពុជា ចាន់ រតនា បង្ហើបថា រាល់ការត្រៀមចេញទៅប្រកួត MMA នៅតាមបណ្ដាសង្វៀនអន្តរជាតិ ដូចជា ONE Championship ម្ដងៗ ខ្លួនបានកំណត់កាលវិភាគហាត់ជាក់លាក់ ជាប្រចាំថ្ងៃ និងសប្ដាហ៍ រួមមាន ហាត់ពង្រឹងកាយសម្បទា កម្លាំង ជឺជិតស៊ូ Kick Boxing និងប្រដាល់ ជាដើម ដែលសុទ្ធសឹងតែហ្វឹកហ្វឺនជាមួយគ្រូបរទេសជំនាញៗ។


កីឡាករ MMA និងគ្រូបង្វឹកគុនខ្មែរ វ័យ៣៣ឆ្នាំ រៀបរាប់បែបនេះ ៖ “ បាទ មុនពេលខ្ញុំត្រៀមចេញទៅប្រកួត ONE FC ឬ MMA ហ្នឹង គឺខ្ញុំត្រៀមលក្ខណៈច្រើនបង។ គឺទី១ យើងត្រូវប្ដូរការរស់នៅ ដូចជា ចំណីអាហារ យើងចូលដេកទៀងទាត់ ក្រោកហ្វឹកហាត់ទៀងទាត់តាមម៉ោង។ ទី២ មានកាលវិភាគយើងហ្វឹកហាត់ច្រើន។ យើងមានហាត់ GYM ហាត់កាត់តាយូ គឺរត់ហាត់ស៊ុស ហាត់កុងត្រូល។ ហាត់កុងត្រូលហ្នឹង គឺយើងហាត់យកក្បាលពោះ ឬដោះគេចាប់។ ហាត់ kick boxing ហាត់ BJJ ឬហាត់ MMA ហ្នឹង ហើយនឹង Boxing។ គឺ៥ទៅ៦មុខ ក្នុងមួយអាទិត្យ ដែលយើងត្រូវបង្វឹលជុំហាត់រហូត”។

អ្នកប្រដាល់ដើមកំណើតពីខេត្តបាត់ដំបង បន្ថែមថា រាល់ការហ្វឹកហាត់តាមជំនាញទាំងនោះ ខ្លួនពុំមានការចំណាយថវិកាច្រើននោះទេ ដ្បិតគ្រូបរទេសដែលខ្លួនហ្វឹកហ្វឺនជាមួយ សុទ្ធសឹងតែមានទំនាក់ទំនងជាក្រុម ក្នុងការផ្លាស់ប្ដូរបទពិសោធនហ្វឹកហាត់ដល់គ្នាទៅវិញទៅមក តាមផ្នែកនីមួយៗ។


សូមបញ្ជាក់ថា ចាន់ រតនា រួមទាំងកីឡាការិនីប្រដាល់ នៅ ស្រីពៅ នឹងបង្ហាញខ្លូនក្នុងកម្មវិធី ONE FOR HONOR នៃស្ថាប័ន ONE Championship នៅទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ដោយត្រូវប៉ះអ្នកលេង MMA ឆ្នើមម្ចាស់ផ្ទះរៀងៗខ្លួន៕

ផ្ដល់សិទ្ធិ ៖ PNN Sports


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖