+855 16 757 168     samnob@keiladaily.com
KD Logo

សុខ ធី ចេញទៅថៃព្រឹកនេះត្រៀមជួបជើងខ្លាំង Rodtang នៅ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 291

អ្នកលេងគុនខ្មែរ សុខ ធី ហៅកាកា បានចេញដំណើរទៅកាន់ប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ដើម្បីត្រៀមជួបជើងខ្លាំងថៃ Rodtang នៅថ្ងៃសុក្រ ទី១០ ខែឧសភា សម្រាប់ការប្រកួត ONE Championship។ 


នេះជាលើកទី៣ដែលកាកាបង្ហាញខ្លួនលើសង្វៀន​ដ៏ធំនៅអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីចាញ់កីឡាករជើងចាស់ Lerdsila។

សុខ ធី ទទួលស្គាល់ថា ពិតជាលំបាកក្នុងការប៉ះជើងខ្លាំងលំដាប់កំពូលរបស់​ថៃ និងសមត្ថភាពដ៏ខុសគ្នា។ យ៉ាងណាក៏ដោយ កីឡាករមានប្រភពពីខេត្តបន្ទាយមានជ័យនៅតែតាំងចិត្តធ្វើឲ្យបានល្អ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖