+855 16 757 168     samnob@keiladaily.com
KD Logo

Hiroaki Suzuki ថានឹងវាយជាមួយ Nong-O ឱ្យជក់ចិត្តហើយមានម្នាក់សន្លប់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 174

កីឡាករប្រដាល់ kickboxing ជនជាតិជប៉ុន Hiroaki “Kaibutsukun” Suzuki នឹងប្រឈមមុខជាមួយគូប្រកួតអស្ចារ្យបំផុតក្នុងអាជីពរបស់គេនៅពេលប្រកួតដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Tittle ទល់នឹងវីរបុរសថៃ Nong-O Gaiyanghadao នៅ ONE: WARRIORS OF LIGHT ក្នុងទីក្រុងបាងកក ថ្ងៃសុក្រទី១០ខែឧសភាឆ្នាំ២០១៩។

មុនការប្រកួតមកដល់ Suzuki បង្ហាញជំនឿថាគេអាចចាប់បានចំណុចខ្សោយរបស់ Nong-O អំឡុងការប្រកួតនៅ Impact Arena ហើយផ្ដល់បរាជ័យលើកដំបូងដល់វីរបុរសប្រដាល់ថៃរូបនេះនៅ ONE Championship។

Suzuki បញ្ជាក់ថាគ្មានកីឡាករណាដែលគ្មានចំណុចខ្សោយនោះទេ។ ការប្រកួតមួយទល់មួយគឺតែងតែមានឱកាសដើម្បីឈ្នះរៀងៗខ្លួន ហើយរូបគេក៏មានហានិភ័យនៃការរងបរាជ័យផងដែរ។
គេថា Nong-O ជាកីឡាករប្រដាល់សេរីដែលល្អពេញលក្ខណៈ។ ការដាល់ ការទាត់ ការឡើងជង្គង់ និងកែងរបស់ជើងខ្លាំងថៃម្នាក់នេះគឺអស្ចារ្យ តែចង្វាក់ប្រយុទ្ធរបស់រូបគេផ្ទាល់ក៏រីកចម្រើនជាងមុនដែរ។ គេថាឱកាសឈ្នះចាញ់គឺប៉ុនគ្នា។

Suzuki សង្កត់ធ្ងន់ថាគេនឹងប្រកួតជាមួយទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកតំណាងម្នាក់របស់ជប៉ុនហើយព្យាយាមយកជ័យជម្នះ។ អាទិភាពរបស់គេនៅលើសង្វៀនគឺវាយឱ្យទស្សនិកជនរំភើប ហើយគេចង់ឱ្យ Nong-O វាយឱ្យសាហាវដូចគ្នាដែលនៅទីបញ្ចប់មានម្នាក់ដួលសន្លប់លើរេញ។

សូមបញ្ជាក់ថា Suzuki មិនទាន់ចាញ់ទេនៅ ONE Championship ដោយគេបានឈ្នះយ៉ាងកក្រើកលើ Deividas Danyla និង Mohammed Bin Mahmoud ដែលបង្កើតបានជាឱកាសប្រកួតខ្សែក្រវាត់ដល់រូបគេទល់នឹង Nong-O៕

ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖