+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា ថាខ្លួននៅតែចិញ្ចឹមចិត្តប្រកួតគុនខ្មែរ បើសិនសង្វៀនក្នុងស្រុកផ្ដល់ឱកាស 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 330

អ្នកប្រដាល់មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបរបស់កម្ពុជា ចាន់ រតនា អះអាងថា ទោះរយាលពីសង្វៀនគុនខ្មែរមួយរយៈកន្លងមក ដោយសារមមាញឹកជាមួយការបង្វឹកសិស្ស និងអាជីពគុនចម្រុះបែបណាក្ដី ប៉ុន្តែរូបគេនៅតែចិញ្ចឹមចិត្តចង់បង្ហាញវត្តមានប្រកួតគុនខ្មែរ ប្រសិនសង្វៀនក្នុងស្រុកផ្ដល់ឱកាស ហើយខ្លួនមានពេលវេលាសមស្របណាមួយ។


អ្នកលេងគុនខ្មែរ និង MMA ដើមកំណើតពីខេត្តបាតដំបង រៀបរាប់បែបនេះ៖ “ខ្ញុំនៅបន្តប្រកួតនៅក្នុងស្រុក។ គ្រាន់តែមិនសូវញឹកញាប់ ប៉ុន្តែបើមានវេលា ខ្ញុំនឹងបន្តប្រកួត។ បាទ សម្រាប់ខ្ញុំ ខ្ញុំនៅតែបើកភ្លើងខៀវជានិច្ច សម្រាប់ពេលដែលខ្ញុំចង់ប្រកួត។ ខ្ញុំបើកភ្លើងខៀវជានិច្ច សម្រាប់ខាង TV ចង់ផ្ដល់ឱកាសឲ្យខ្ញុំឡើងប្រកួត”។

ម្ចាស់ក្លិបប្រដាល់ សិល្បៈ រូបនេះ បញ្ជាក់ថា បើសិនសង្វៀនក្នុងស្រុក និងស្ថាប័ន ONE Championship នៅតែបន្តផ្ដល់ឱកាសដល់ខ្លួន ទាំងអាជីពគុនខ្មែរ និង MMA រូបគេនៅតែបន្ត ដរាបណាខ្លួននៅមានកម្លាំង។

រតនា បន្ត៖ “ហើយសម្រាប់ការបញ្ឈប់អាជីពរបស់ខ្ញុំ ទាំងវ៉ៃ ONE និងវ៉ៃសេរី។ បើតាមខ្ញុំគិតលុះត្រាតែខ្ញុំលែងមានកម្លាំង។ ហើយខ្ញុំនៅតែមានកម្លាំង និងនៅតែមានបងប្អូនប្រជាជនខ្មែរគាំទ្រ និងស្រលាញ់ ខាងទូរទស្សន៍ ខាង ONE គេផ្ដល់ឱកាសឲ្យ ខ្ញុំនៅតែបន្តធ្វើ រហូតដល់ខ្ញុំធ្វើលែងកើត”។


គួរដឹងដែរថា ចាន់ រតនា ជាអ្នកប្រដាល់គុនខ្មែរ និង MMA អាជីពឆ្នើមមួយរូប កំពុងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ក្រោយបង្ហាញខ្លួនដណ្ដើមជ័យជម្នះជាបន្តបន្ទាប់ នៅសង្វៀនដ៏ល្បីប្រចាំទ្វីបអាស៊ី ONE Championship ដោយរក្សាកំណត់ត្រាឈ្នះពីរប្រកូតជាប់គ្នា កាលពីខែធ្នូ ឆ្នាំ២០១៨ និងដើមខែឧសភា ឆ្នាំ២០១៩ ថ្មីៗកន្លងមក។ សព្វថ្ងៃ អ្នកស្នងគុនខ្មែរ វ័យជាង៣០ឆ្នាំ រូបនេះ បានបើកក្លិបប្រដាល់បង្វឹកសិស្សទាំងខ្មែរ និងបរទេស មួយកន្លែងផងដែរ ឈ្មោះថា សិល្បៈ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖