+855 16 757 168     samnob@keiladaily.com
KD Logo

ONE Championship រំពឹងទទួលរកប្រាក់ចំណូលលើសពី ១០០ លានដុល្លារអាមេរិកនៅថ្ងៃខាងមុខ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 306

ONE Championship ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក រំពឹងរកបានប្រាក់ចំណូលលើសពី ១០០ លានដុល្លារអាមេរិកនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ នេះយោងតាមការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំរបស់ ONE។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រាក់ចំណូលរបស់ ONE Championship មានសក្ដានុពលមកពីទីផ្សារធំធេងនៅក្នុងតំបន់អាស៊ី។ ចំណូលដែលបានមកពី ONE Championship បានធ្វើឲ្យក្រុមហ៊ុនមួយនេះមានតម្លៃប្រមាណ ១០០០ លានដុល្លារអាមេរិក ហើយតម្លៃនេះអាចនឹងរីកកាន់តែធំទៅមុខទៀត។


ប្រាក់ចំណូលរបស់ ONE Championship មានសក្ដានុពលលើសក្រុមហ៊ុន NFL ដោយសារមានការគាំទ្រប្រមាណ ៤០០០ លាននាក់នៅក្នុងទ្វីបអាស៊ី ដែលជាចំណុចពិសេសធ្វើឲ្យស្ថាប័នកំពូលមួយនេះឈានដល់កម្រិតខ្ពស់បែបនេះ។ លើសពីនេះទៅទៀត ONE រកបានប្រាក់ចំណូលពីការផ្សព្វផ្សាយតាមទូរទស្សន៍ដូចជា Turner Networks នៅអាមេរិក (TNT & B/R Live) ដោយទទួលបានអ្នកទស្សនាក្បែរ ៤២ លាននាក់សម្រាប់សង្វៀន ONE: A NEW ERA។ លោក Chatri Sityodtong ដែលជាស្ថាបនិក, ប្រធាន, និង ជានាយកប្រតិបត្តិរបស់ ONE Championship រំពឹងថាស្ថាប័នរបស់ខ្លួននឹងទទួលបានអ្នកទស្សនា ៥០ លាននាក់នៅដំណាច់ឆ្នាំនេះ។

នាយកប្រតិបត្តិ Chatri Sityodtong បានសង្កត់ធ្ងន់ថា ៖«កីឡាករគឺជាដៃគូដ៏ជោគជ័យរបស់យើង ហើយវាពិតជាមានន័យជ្រាលជ្រៅ និង តម្លៃណាស់សម្រាប់ ONE Championship។ ហ្សែន(DNA) របស់ ONE Championship មានផ្នត់គំនិតឈ្នះ-ឈ្នះ (win-win philosophy) ជាមួយមនុស្សគ្រាប់ដែលយើងធ្វើការជាមួយ ទោះជាមិត្តរួមការងារ ដៃគូពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ កីឡាករ ឬ ធ្វើការជាមួយរដ្ឋាភិបាល។ យើងត្រូវតែប្រើ win-win philosophy ហើយ យើងតែងតែដោះស្រាយបានជានិច្ចដើម្បីឲ្យដៃគូរបស់យើងជោគជ័យជាមួយគ្នា»។

ដោយសារតែភាពរីកចម្រើនឥតឈប់ឈរ ONE ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កំពូលក្នុងប្រវត្តិសាស្ត្រអាស៊ី ក៏បានបើកសម្ពោធជាផ្លូវការដើម្បីរៀបចំការប្រកួតកីឡាអេឡិចត្រូវនិក ហៅ ONE Esports កាលចុងឆ្នាំ ២០១៨ កន្លងទៅ។ ONE និង Dentsu Inc ដែលជាភ្នាក់ងារផ្សាយពាណិជ្ជកម្មធំបំផុតរបស់ជប៉ុនរៀបចំព្រឹត្តិការណ៍ ONE Esports រួមគ្នាក្នុងឆ្នាំ ២០១៩ នេះ។

ONE បានបង្ហាញអំពីវប្បធម៌ដ៏អស្ចារ្យនៅទ្វីបអាស៊ីតាមរយៈ ការរួមបញ្ចូលគ្នា, ការគោរព, ភាពថ្លៃថ្នូរ, សេចក្ដីក្លាហាន, វិន័យ, និង ភាពសន្ដោសប្រណី។ ពីពីទីស្នាក់ការធំនៅសិង្ហបុរី ONE បច្ចុប្បន្នមានការិយាល័យនៅ ក្រុងតូក្យូ, សៀងហៃ, ប៉េកាំង, បាងកក,ម៉ានីល, ហ្សាកាតារ, និង បេងហ្គាឡូរូ (ប្រទេសឥណ្ឌា)។ ស្ថាប័នដែលវិនិយោគជាមួយ ONE Championship ដូចជាក្រុមហ៊ុន Sequoia Capital, Temasek Holdings, GIC, Iconiq Capital, Greenoaks Capital, និង Mission Holdings។ ONE ទទួលបានការទស្សនាមានទិន្នន័យខ្ពស់តាមរយៈទូរទស្សន៍ និង បណ្ដាញសង្គមទូទាំងអាស៊ី។


ONE ជាប្រភពនៃការបង្ហាញក្បាច់គុនដូចជា មួយថៃ, Kickboxing, គុនចម្រុះ, ការ៉ាតេ, ស៊ីឡាត, សាន់ដា, ឡែតវេ, តេក្វាន់ដូ, ចំបាប់, គុនខ្មែរ , កុងហ្វូ យូដូ និង មានក្បាច់ជាច្រើនទៀត។ ព្រឹត្តិការណ៍របស់ ONE រៀបចំនៅកីឡដ្ឋានធំៗទូទាំងទ្វីបអាស៊ី។ បេសកកម្មរបស់ ONE គឺបង្ហាញវីរបុរសជាក្ដីសង្ឃឹម ការលើកទឹកចិត្ត, និង ភាពខ្លាំងក្លា។ ដូចគ្នានេះដែរ ជើងឯកលំដាប់ពិភពលោកក៏ត្រូវតស៊ូជម្នះគ្រប់ឧបសគ្គទើបទទួលបានលទ្ធផលល្អ និង សម្រេចគោលដៅរបស់ពួកគេក្នុងជីវិត។ ONE នឹងបង្ហាញវីរបុរសទាំងនេះទៅកាន់ពិភពលោកក្នុងន័យលើកទឹកចិត្តឲ្យមនុស្សរាប់លាននាក់សម្រេចក្ដីស្រមៃ។ តាមរយៈការផ្សព្វផ្សាយរបស់ ONE គឺបង្កើតឱកាស, អបអរសាទរចំពោះជ័យជម្នះ, បង្កើតគោលដៅ,ជំរុញដល់ជាតិសាសន៍នីមួយៗ និង ការផ្លាស់ប្ដូរទៅកាន់ពិភពលោក។

ទ្វីបអាស៊ីជាទីតាំងនៃក្បាច់គុនតាំងពី ៥០០០ ឆ្នាំមុន ហើយវាជាពេលដែលត្រូវធ្វើឲ្យកក្រើកឡើងវិញក្នុងប្រវត្តិសាស្ត្រនេះតាមរយៈប្រវត្តិដ៏អស្ចារ្យ, វប្បធម៌, ទំនៀមទម្លាប់, និង តម្លៃរបស់ខ្លួន។ គោលបំណងរបស់ ONE គឺធ្វើឲ្យពិភពលោកទាំងមូលស្គាល់អាស៊ីកាន់តែច្បាស់ក្នុងការរួបរួមគ្នាជាធ្លុងមួយ៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖