+855 16 757 168     samnob@keiladaily.com
KD Logo

ឡៅ ចិត្រា ថា នឹង យកបទពិសោធចាញ់ នៅ ONE Championship មកអភិវឌ្ឍខ្លួន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 362

អ្នកប្រយុទ្ធគុនខ្មែរលំដាប់កំពូលមួយរូប របស់ កម្ពុជា ឡៅ ចិត្រា អះអា ងថា ការ បង្ហាញខ្លួន នៅសង្វៀនដ៏ល្បី ONE Championship កាលពីខែ កុម្ភៈ កន្លងមក ទោះលទ្ធផល ចាញ់កីឡាករ ជើង ខ្លាំង ថៃ Superlek បែបណាក្ដី ប៉ុន្តែ រូបគេ បានចាត់ទុក វត្តមាន លើកដំបូង មួយនេះ ជា បទពិសោធន ដ៏ល្អ ហើយ អាចយកភាព ចន្លោះប្រហោង មក ដុសខាត់សមត្ថភាពខ្លួន ឲ្យ កាន់តែល្អ បន្ថែមទៀត។


ម្ចាស់មេដាយសំរឹទ្ធគុនខ្មែរ ស៊ីហ្គេម ឆ្នាំ២០១៧ រៀបរាប់បែបនេះ៖ “ ការ ប្រកួត នៅ ONE Championship មើលឃើញ ថា ខ្ញុំជ្រាយណាស់ បង។ ខ្ញុំជ្រាយជំហរ។ ជំហរ ខ្ញុំគេទាត់មក គេចអត់ផុត។ និយាយទៅ គេទាត់១០ជើង ចូលទាំង ១០ជើង។ ហើយ ខ្ញុំមក ខ្មែរ ខ្ញុំនឹងខំហាត់ទាត់ឲ្យដូចគេ ហើយរៀនរ៉ាប់ និងដកឲ្យលឿន ។ ហ្នឹង ហើយ បង គឺរៀន បន្លាស់ទី និង ធាក់ឲ្យច្រើន ។ ខ្ញុំគិត ថា ការ ប្រកួត នៅហ្នឹង គឺ ការ ប្រកួតធំ ហើយគេហាត់ល្អៗ ។ ខ្ញុំមក ខ្មែរ នឹង ព្យាយាម ហាត់ ឲ្យដូគេ។ និយាយទៅ កីឡាករ គេ ហាត់ដល់។ មក ខ្ញុំត្រូវតែហាត់ឲ្យដល់ដូចគេ។ ការ ប្រកួត ទោះ ខ្ញុំចាញ់ក៏ដោយ តែខ្ញុំមានបទពិសោធមួយគឺ ខ្ញុំនឹង មកធ្វើនៅស្រុកខ្មែរ ឲ្យបាន”។

បេក្ខភាព គុនខ្មែរ ដណ្ដើមខ្សែក្រវាត់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន រូបនេះ ប្តេជ្ញាថា នឹងបន្ត ខិតខំ ពង្រឹងរាល់ចំណុចខ្សោយ របស់ ខ្លួន មួយចំនួន ដែលនៅខ្វះខាត ឲ្យកាន់រឹងមាំ បន្ថែមទៀត ដ្បិត ឆ្នាំ ២០១៩នេះ រូបគេមានភារកិច្ច ដ៏ធំ ត្រូវ ចូលរួម ប្រកួតប្រជែង មេដាយ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣០ នៅហ្វីលីពីន ផងដែរ ។


សូមរម្លឹកថា ឡៅ ចិត្រា បានបង្ហាញ ខ្លួន លើកដំបូង នៅសង្វៀន ONE Championship កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមក ដោយ ចាញ់ពិន្ទុ ជើង ខ្លាំង ថៃ Superlek នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយឡែក ជើង ខ្លាំង លើសង្វៀន ដើមកំណើតពីខេត្តកំពង់ស្ពឺ រូបនេះ ជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន ដែល ឆ្លងផុតវគ្គជម្រុះជុំដំបូងមុនគេ និង កំពុង ឈរចាំ ប្រជែង ខ្សែក្រវាត់ប្រាក់ ឆ្ពោះទៅប្រជែង ខ្សែក្រវាត់មាស អមដោយទឹកប្រាក់ ១ម៉ឺនដុល្លារអាមេរិក ៕ 

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖