+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ ៖ ស្ថាប័ន ONE ទទួល​ស្គាល់គុនខ្មែរយើងក្នុងចំណោមក្បាច់គុនទាំងអស់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 217

លោក ហ៊ុន​ ច័ន្ទរាជ្យ គ្រូបង្វឹកប្រចាំ​ក្លិប Cambodian Top Team ឲ្យដឹងថា ស្ថាប័នគុនចម្រុះ ONE Championship បាន​បង្ហោះសារទទួល​ស្គាល់គុនខ្មែរជាផ្នែកមួយក្នុងចំណោមក្បាច់គុនទាំងអស់ដែល​មាន​ក្នុងកម្មវិធីនានារបស់ពួកគេ។


គ្រូបង្វឹកជនជាតិខ្មែរកើតនៅសហរដ្ឋអាមេរិកបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ហើយនេះក៏ជាហេតុផលដែលលោកតែងតែប្រឹងប្រែងនាំយក​អ្នកលេងគុនខ្មែរនៅបង្ហាញសមត្ថភាពនៅស្ថាប័នក្បាច់គុនធំប្រចាំតំបន់អាស៊ីមួយនេះ។

លោក ហ៊ុន ច័ន្ទរាជ្យ សរសេរលើ Facebook បែបនេះ ៖នេះជាហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ប្រឹងប្រែង​តាំង​ពី​ដើម​រៀងមក ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សុខចិត្ត​លះបង់ ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចាកចេញ​ពី​គ្រួសារ​ ចាកចេញ​ពី​ផ្ទះ កាលពី៨ឆ្នាំមុន.... ទាំង​អស់​នេះ គឺ​សម្រាប់​គុន​ខ្មែរ គឺ​ដើម្បី​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​គុនខ្មែរ។ នេះ​ជា​មោទនភាព​មួយ សម្រាប់​ខ្ញុំ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំង​អស់គ្នា"។


គួរដឹងដែរថា ចាប់តាំងពីឆ្នាំ២០១៣មក អ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបបង្ហាញទៅប្រកួតនៅកម្មវិធីនានារបស់ ONE Championship ហើយស្ថាប័នមួយនេះក៏ធ្លាប់រៀបចំចំនួនពីរលើកនៅភ្នំពេញផងដែរ៕

អត្ថបទ ៖ អភ័យវង្ស

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖