+855 16 757 168     samnob@keiladaily.com
KD Logo

Victorio Senduk នឹងវាយក្នុងទម្រង់កាចទល់នឹង Phoe Thaw

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 85

បន្ទាប់ពីរង់ចាំអស់ជាច្រើនខែដោយសាររបួស នៅទីបំផុត កីឡាករ Victorio “Indra” Senduk នឹងត្រលប់មកកាន់សង្វៀនប្រកួតវិញជាថ្មី ទល់នឹងកីឡាករ Phoe “Bushido” Thaw ក្នុងគូបឋមនៃព្រឹត្តិការណ៍ ONE: LEGENDARY QUEST ក្នុងទីក្រុងសៀងហៃប្រទេសចិននាថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩។

ជើងឯក IBC ទម្ងន់ Featherweight រូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើជំនាញវូស៊ូលំដាប់ពិភពលោករបស់គេទល់នឹងកីឡាករមីយ៉ាន់ម៉ាជំនាញ lethwei ក្នុងការប្រកួតមួយដែលមានសក្ដានុពលក្នុងការក្លាយជាគូជក់ចិត្តបំផុតប្រចាំរាត្រី។

Senduk និយាយថាគេចូលចិត្តឈរវាយ ហើយគេប្រហែលវាយបែបកាចជាង Thaw។ ទោះយ៉ាងណា គេនឹងមិនប្រហែសឡើយ ដូច្នេះគេអាចរក្សាភាពអំណត់របស់គេបានយូរ។ គេបានរៀនសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងក្នុងការប្រកួត និងកែប្រែយុទ្ធសាស្ត្រវាយដើម្បីគ្រប់គ្រងការប្រកួត។

ដោយឡែក Thaw ជាជើងខ្លាំងមួយរូបដែលអាចផ្ដួលគូបដិបក្ខឱ្យសន្លប់ក្នុងនាទីដំបូងៗ និងមានភាពអំណត់ដើម្បីធន់នឹងការប្រកួតរហូតដល់ទៅ១៥នាទី។

ទោះយ៉ាងណា Senduk ដែលជាកីឡាករឥណ្ឌូណេស៊ីម្នាក់គត់ក្នុងព្រឹត្តិការណ៍ចុងសប្ដាហ៍នេះ មានកម្លាំងចិត្តខ្ពស់ក្នុងការផ្ដល់ជាអ្វីមួយសម្រាប់ឱ្យជនរួមជាតិរបស់គេហ៊ោនិងអបអរសាទរ និងបង្ហាញពិភពលោកថាទោះបីវ័យប៉ុនគេក៏ដោយ ក៏កីឡាករវ័យ៣៧ឆ្នាំខាងលើនៅតែអាចវាយប្ដូរទៅប្ដូរមកមិនញញើតទល់នឹងអ្នកប្រយុទ្ធឆ្នើមៗបំផុតបានដដែល៕

ប្រែសម្រួល​៖ គជសារ
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖