+855 16 757 168     samnob@keiladaily.com
KD Logo

Anthony Engelen ប៉ងត្រលប់មកវិថីជ័យជម្នះវិញពេលប៉ះ Chen Lei នៅចិនថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 286

កីឡាករ Anthony “The Archangei” Engelen របស់ឥណ្ឌូនេស៊ី កំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតដ៏សំខាន់បំផុតមួយក្នុងអាជីពរបស់គេ នៅពេលគេតតាំងជាមួយកីឡាកររបស់ម្ចាស់ផ្ទះចិន Chen “Rock Man” Lei នៅថ្ងៃសៅរ៍ទី១៥ខែមិថុនាឆ្នាំ២០១៩។

អ្នកទាំងពីរនឹងប្រឈមមុខដាក់គ្នាក្នុងគូបឋមនៃព្រឹត្តិការណ៍ ONE: LEGENDARY QUEST ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ក្នុងវិមាន Baoshan Arena។

ការត្រលប់របស់ ONE ទៅទីក្រុងសៀងហៃនឹងនាំមុខដោយការប្រកួតជើងឯកពិភពលោក ONE Atomweight Muay Thai World Championship ដែលកីឡាការិនីថៃ Stamp Fairtex នឹងការពារខ្សែក្រវាត់ទល់នឹងកីឡាការិនីអូស្ត្រាលី Alma Juniku។

កីឡាករឥណ្ឌូនេស៊ីកើតនៅហុល្លង់ Engelen បានទទួលជ័យជម្នះជាបន្តបន្ទាប់តាំងពីពេលគេត្រលប់មក ONE Championship ក្នុងខែវិច្ឆិកាឆ្នាំមុន ពិសេសនៅចុងឆ្នាំ២០១៨នោះដែលគេបានឈ្នះ២ប្រកួតជាប់គ្នាក្នុងពេល៨ថ្ងៃ។ គេបានផ្ដួលកីឡាករកម្ពុជា មាស ម៉ើ នៅសិង្ហបុរី ក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION មុនពេលផ្ដួលកីឡាករហ្វ៊ីលីពីន Jimmy Yabo នៅឥណ្ឌូនេស៊ី ក្នុងកម្មវិធី ONE: WARRIORS DREAM។

កីឡាករវ័យ៣៣ឆ្នាំទម្ងន់ featherweight ខាងលើជាអ្នកចូលវាយជំនួសទាំង២ប្រកួតខាងលើ ហើយគុណផលដ៏គួរឱ្យសរសើររបស់គេបាននាំឱ្យមនុស្សជាច្រើនចោទជាសំណួរថាតើ Engelen ជាកីឡាករកំពុងរះថ្មីដែលនឹងប្រជែងខ្សែក្រវាត់ឬ? តែក្រោយឈ្នះ Yabo រួច Engelen បានចាញ់២ប្រកួតជាប់ៗគ្នាវិញ ក្រោមថ្វីដៃកីឡាករកូរ៉េខាងត្បូង Kwon Won IL និងកីឡាករអាមេរិក Garry Tonon។

ថ្វីបើយ៉ាងនេះក្ដី ប៉ុន្តែអតីតជើងឯក IFC Lightweight Champion ដដែល មានទំនុកចិត្តថានៅថ្ងៃទី១៥ខែមិថុនា គេនឹងត្រលប់ទៅឈរក្នុងរង្វង់ជ័យជម្នះសាជាថ្មី។ បរាជ័យ២លើកចុងក្រោយកន្លងទៅនោះត្រូវបាន Engelen លើកឡើងថាដោយសារតែកត្តាផ្ទៃក្នុងមួយចំនួនដែលរំខានអារម្មណ៍និងផែនការប្រកួតរបស់គេ មិនមែនដោយសារត្រៀមលក្ខណៈមិនបានល្អ ឬមានកំហុសក្នុងការហ្វឹកហាត់នោះទេ។

ដោយឡែក Chen Lei តាំងពីចូល ONE Championship ក្នុងឆ្នាំ២០១៧មក គេបានសាងកេរ្តិ៍ឈ្មោះតាមរយៈសមត្ថភាពវាយចេញដ៏ធ្ងន់ៗរបស់គេ ហើយ៨០ភាគរយនៃជ័យជម្នះរបស់ Chen គឺបានដោយផ្ដួលដៃគូឱ្យសន្លប់ឬអាជ្ញាកណ្ដាលបញ្ឈប់៕


ប្រែសម្រួល​៖ គជសារ
ប្រភព​&រូបថត៖ ONFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖