+855 16 757 168     samnob@keiladaily.com
KD Logo

ស្រីស្អាតជើងឯកពិភពលោក Angela Lee វិលការពារខ្សែក្រវាត់ដើមខែកក្កដា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 163

កីឡាការិនីគុនចម្រុះ Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ត្រឡប់មកការពារខ្សែក្រវាត់របស់ខ្លួននៅសង្វៀន ONE: MASTERS OF DESTINY នាដើមខែ កក្កដា ខាងមុខ។ កីឡាការិនីមកពីសិង្ហបុរីវ័យ ២២ ឆ្នាំរូបនេះប្រឈមនឹង Michelle Nicolini ដែលជាជើងឯកជីជិតស៊ូកម្រិតពិភពលោកជាច្រើនសម័យ (Jiu-Jitsu World Champion) នៅថ្ងៃទី ១២ ខែ កក្កដា នៅទីលាន Axiata Arena នាក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។


ក្នុងនាមម្ចាស់ខ្សែក្រវាត់ខ្មៅជីជិតស៊ូ Lee មានទំនុកចិត្តធ្វើឲ្យ Michelle គ្រោះថ្នាក់ទោះប្រកួតប្រើជំហរឈរ និង វ៉ៃជំហរដេកក្ដី ដើម្បីការពារតំណែងខ្សែក្រវាត់លំដាប់ពិភពលោករបស់ខ្លួន។ គេរង់ចាំតាមដានថា Lee អាចយកឈ្នះ Nicolini ដោយវិធីណាដើម្បីការពារខ្សែក្រវាត់ បន្ទាប់ពី រងបរាជ័យទល់នឹង Xiong Jing Nanម្ចាស់ជើងឯក ONE Strawweight World Champion កាលខែ មីនា កន្លងទៅ។ សូមតាមដានបទសម្ភាសន៍ដូចខាងក្រោម៖

ONE : តើយល់ណាចំពោះការត្រឡប់មកសង្វៀនជាថ្មី នៅ ONE?
AL
: ខ្ញុំសប្បាយចិត្តខ្លាំង បន្ទាប់ពីសម្រាកតាំងពីខែ មីនាមក។ ហើយខ្ញុំនៅតែបន្តសកម្មភាពហ្វឹកហាត់របស់ខ្ញុំ ដោយមិនគិតអំពីបរាជ័យកាលនៅជប៉ុន។ ខ្ញុំទន្ទឹងរង់ចាំដើម្បីការពារខ្សែក្រវាត់ ពិភពលោករបស់ខ្ញុំ មុនពេលចប់ឆ្នាំ ២០១៩ ទោះប៉ះអ្នកណាក៏ដោយ។

ONE: ហេតុអ្វីបានជា Lee ចង់ប្រកួតក្នុងទម្ងន់ Strawweight នាពេលនោះ?
AL:
ខ្ញុំមានមហិច្ឆតាបញ្ចប់កិច្ចការរបស់ខ្ញុំ។ ទោះបរជ័យ ខ្ញុំអត់មានបញ្ហាទេក្នុងការប្រកួតលើកចុងក្រោយរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យខ្លួនឯងរវល់ និងដាក់កំហិតខ្លួនឯងឲ្យខ្លាំងជាងមុន។

ONE: មានពាក្យអ្វីនិយាយទៅកាន់វីរនារីជើងឯកជីជិតស៊ូ ដូច Michelle Nicolini មុនប៉ះគ្នា?
AL:
ខ្ញុំពិតជារំភើប ហើយខ្ញុំគិតថាវាជាការប្រកួតដ៏អស្ចារ្យ។ Michelle មានឈ្មោះល្បីណាស់ជាពិសេសជំនាញ ជីជិតស៊ូ ។ ខ្ញុំដឹងអំពីរឿងដែលត្រូវធ្វើ និង ធ្វើឲ្យប្រកួតកាន់តែជក់ចិត្ត។

ONE: តើការចាញ់ទល់ននឹង Tiffany Teo របស់ Nicolini ជារឿងមួយដែលអាចទទួលលទ្ធផលល្អជាមួយ Nicolini នាការប្រកួតខាងមុខទេ?
AL:
ការពិតគ្រូបង្វឹករបស់ Tiffany Teo ធ្វើការងារល្អណាស់ និងបានរៀបចំកលល្បិចសម្រាប់កូនសិស្សបានល្អ។ ប៉ុន្តែបើមើល Michelle ពិតជាខ្លាំងមិនធម្មតាដែរ។ គេធ្វើបានល្អ ព្យាយាមទាត់ ហើយមើលទៅ ៣ ទឹកនោះពិតជាជក់ជិតមែនទែន។ ខ្ញុំគិតថាវាជាការប្រកួតដ៏វ័យឆ្លាតរវាងគេទាំងពីរ។ យ៉ាងណាមិញ Michelle មានក្បាច់សម្លាប់ ជីជិតស៊ូ ប៉ុន្តែខ្ញុំគិតថាគេគ្មានពេលគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្បាច់គុនចម្រុះនោះទេ។ ពិតណាស់ ក្រុមរបស់ខ្ញុំ និង ខ្ញុំកំពុងតែរៀបចំអ្វីដែលអាចទប់ទល់នឹងជើងខ្លាំងរូបនេះ។ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតគុនចម្រុះនេះ។ យើងត្រូវតែប្រើក្បាច់ខុសគ្នាមិនដូច Teo ទេ។ ខ្ញុំនឹងបញ្ចប់គេឲ្យបាននៅពេលណាដែលមានឱកាស។

ONE: ដៃគូមានកម្រិតជីជិតស៊ូ ខ្សែក្រវាត់ខ្មៅ តើធ្លាប់គិតថាស្រួលនឹងការវ៉ៃផ្ដួលលើក្ដារេញទេ?
AL:
ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ហើយធ្វើឲ្យបានពេលមានកម្លាំងខ្ញុំអាចប្រើលើគេ។ យើងមានស្ទិលសម្លាប់ផ្សេងគ្នានៅលើក្ដាររេញ។ ខ្ញុំដឹងថារូបគេនឹងធ្វើឲ្យខ្ញុំលំបាក ហើយខ្ញុំក៏ដូចគ្នា។ ខ្ញុំនឹងរកវិធីបញ្ចប់គេតាមរបៀបរបស់ខ្ញុំ។


ONE: Lee ធ្វើបានល្អក្នុងការវាឲ្យសន្លប់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តើអាចទៅរួចទេដើម្បីវ៉ៃ Michelle ឲ្យសន្លប់?

AL: នោះជារឿងដ៏អស្ចារ្យបំផុត។ ខ្ញុំធ្លាប់គេវ៉ៃសន្លប់ក្នុងអាជីពរបស់ខ្ញុំម្ដង។ ប៉ុន្តែបើសិនយើងមិនសន្លប់ វាជារឿងល្អបំផុត។ យ៉ាងណា យើងដឹងថា រឿងអ្វីក៏អាចកើតមានបានដែរ។ ការប្រកួតរបស់ខ្ញុំនឹងបង្ហាញនាពេលខាងមុខ តែខ្ញុំមិនអួតក្អេងក្អាងទេ។ ខ្ញុំមិនទាន់ក្លាយជាអ្នកប្រកួតដ៏ល្អឥតខ្ចោះនៅឡើយ។ នៅមានរឿងជាច្រើនត្រូវរៀន ហើយពេលខ្ញុំឈានជើងចូលរេញ លើកដំបូង ខ្ញុំគិតថាខ្ញុំជាអ្នកប្រយុទ្ធដើម្បីគោលដៅថ្មី។

ONE: តើមានចំណុចអ្វីត្រូវនិយាយក្រោយបរាជ័យទល់នឹង Xiong?

AL: វាជាការពិត នេះជាកំណត់ត្រារបស់ខ្ញុំ ដែលមិនល្អ។ ខ្ញុំចង់រក្សាការប្រកួតមិនដែលចាញ់។ តែជាពេលលំបាកក្នុងធ្វើ។ យ៉ាងណាក្ដីខ្ញុំមានមោទនភាពនូវអ្វីដែលខ្ញុំបានធ្វើដល់ពេលនេះ។ បើត្រឡប់ទៅមើលការប្រកួតនោះ ខ្ញុំត្រូវតែកែប្រែ ហាត់ឲ្យខ្លាំង ធ្វើការខ្លាំង និង បង្កើតការតាំងចិត្តឡើងវិញ។ ដំបូងឡើយ យើងត្រូវប្រកួតនាខែ វិច្ឆិកា ទេនៅសិង្ហបុរី ប៉ុន្តែត្រូវពន្យារពេលដោយសារខ្ញុំរបួសខ្នងពេលហ្វឹកហាត់ ហើយអាចជះដល់លទ្ធផលដែរ។ ខ្ញុំគ្មានការដោះសារទេ។ ខ្ញុំនឹងមិនឲ្យរឿងនេះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំបានរៀនជាច្រើននៅលើរេញ ហើយ ខ្ញុំនឹងប្រើវិធីវ័យឆ្លាតរបស់ខ្ញុំ។

ONE: តើអ្នកគិតថាអាចនឹងយកឈ្នះ Xiong ដើម្បីសងសឹកវិញទេ?
AL:
ច្បាស់ណាស់! វាការងារមិនទាន់បញ្ចប់ទេ។ យើងរង់ចាំការប្រកួត ប្រភេទទម្ងន់ Atomweight វិញម្ដង។ ខ្ញុំពិតជាចង់ស្ដារកិត្តិយសរបស់ខ្ញុំ។ បើមានឱកាសខ្ញុំនឹងចាប់វា។ ឥឡូវនេះខ្ញុំផ្ដោតលើការការពារ ខ្សែក្រវាត់របស់ខ្ញុំ Atomweight World Title ឆ្នាំនេះសិន។ រង់ចាំមើលថាអ្នកណាជាកំពូលកីឡាការិនីពិតប្រាកដ។

ONE: យើងឃើញថា Mei Yamaguchi ឈ្នះជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយ Xiong ក៏ដូចគ្នា តើអ្នកចង់ឲ្យគេទាំងពីរដណ្ដើមខ្សែក្រវាត់ World Title របស់ខ្លួនទេ?
AL:
ខ្ញុំមិនទាន់ច្បាស់ដែរថា អ្នកណាដែល ONE Championship ចង់ឲ្យដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកពីខ្ញុំ ជាជាងអ្នកទាំងពីរទេ។ ខ្ញុំមិនទាន់ឃើញអ្នកណាដែលល្អជាងពួកគេទាំងពីរនោះឡើយនាពេលឥឡូវនេះ។ ខ្ញុំគោរពលើការសម្រេចចិត្តរបស់ ONE។ ខ្ញុំរីករាយនឹងជួបពួកគេ ឬ Xiong ម្ដងទៀត ឬ ពេលណាដែលសមស្រប៕



អត្ថបទ៖ ស៊ីធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖