+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធ MMA ​បង្ហាញជំនឿចិត្ត​លើ​​ចាន់ សំអាត និងអេ យ៉ានុត ក្នុង​យុទ្ធនាការក្រៅប្រទេសខែសីហា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 306

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបាន​បើកសន្និសីទសារព័ត៌មាន​កាលថ្ងៃអាទិត្យ ទី០៧ ខែកក្កដា នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពីការត្រៀមបញ្ជូនអ្នកប្រយុទ្ធពីររូប គឺ ចាន់ សំអាត និងអេ យ៉ានុត ទៅ​ក្រៅប្រទេសនៅដើមខែសីហា ខាងមុខ។


ក្នុងនោះកីឡាករមានប្រភពពីខេត្តឧត្តរមានជ័យ ចាន់ សំអាត ត្រូវបង្ហាញខ្លួនក្នុងទ្រុង ONE Championship នៅប្រទេសសិង្ហបុរី តតាំងជើងខ្លាំងជាតិមីយ៉ាន់ម៉ា Punnya Sai។ 

លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាឲ្យដឹងថា Punnya Say ដែលធ្លាប់ចំណាយពេលរស់នៅសហរដ្ឋអាមេរិក បានហ្វឹកហាត់គុនចម្រុះនៅកោះបាលី ឥណ្ឌូនេស៊ី និងជាជើងខ្លាំងមួយរូប។ លោកថា កីឡាករមីយ៉ាន់ម៉ាម្នាក់នេះមានចំណុចខ្លាំងខាងចាប់ និងឈរវ៉ៃ តែថា លោកមិនទាន់រកឃើញចំណុចខ្សោយរបស់គេនៅឡើយទេ។ គេធ្លាប់ប្រកួតនៅស្ថាប័ន ONE Championship ៣លើក ហើយឈ្នះទាំង៣ដង។


ចំណែកកូនស្រីអតីតកំពូលអ្នកប្រដាល់កម្ពុជា អេ ភូថង គឺអេ យ៉ានុត ត្រូវចេញទៅប្រកួតកម្មវិធី World Leitwei Championship នៅប្រទេសមីយ៉ាន់ម៉ាជាមួយកីឡាការិនីបារាំង Sourdis Manfredi។

លោក ហ៊ុន ច័ន្ទរាជ្យ បញ្ជាក់ថា ការដាក់ឲ្យអ្នកទាំងពីរប៉ះគ្នា ព្រោះគីឡូប៉ុនគ្នា ហើយសុទ្ធតែអ្នកចូលចិត្តវាយបែបដើរចូល ដូច្នេះលោកគិតថា នឹងក្លាយជាការប្រកួតដ៏ល្អមួយ។


ជាចុងបញ្ចប់លោក កែវ ប៊ិនសូរស្មី ក៏ចែកលិខិតលើកទឹកចិត្តដល់​ក្លិបគុនចម្រុះនៅកម្ពុជាចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ​ កីឡាការិនីដើម្បីមានឱកាសចេញទៅប្រកួតទាំងឆាកជាតិ និងអន្តរជាតិ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia MMA 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖