+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ រៀបរាប់ចំណុចខ្លាំងរបស់ដៃគូចាន់ រតនា នៅ ONE ខែសីហា ខាងមុខ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 345

លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លើកឡើងថា ដៃគូរបស់ចាន់ រតនា ក្នុងការប្រកួត ONE Championship នៅក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៦ ខែសីហា ខាងមុខ គឺ Gustavo Balart ជនជាតិគុយបា ជាប្រភេទកីឡាករមានកម្ពស់ទាប តែចិត្តធំ មានជំនាញចំបាប់ និងខ្លាំងត្រង់ដើរចូលវាយតែម្ដង។


តែយ៉ាងណា ប្រធានក្លិប Cambodian Top Team យល់ឃើញថា រតនា អាចរ៉ាប់រងបាន ព្រោះគេមានកម្លាំងស៊ុហ្វ និងទាត់ល្អ ហើយថា សហព័ន្ធ MMA កម្ពុជានឹងជួយជ្រោមជ្រែងគ្រប់យ៉ាងដើម្បីឲ្យគេទទួលបានជ័យជម្នះ។

លោក ហ៊ុន ច័ន្ទរាជ្យ រៀបរាប់ ៖"ដៃគូគាត់ទាបទេ តែខ្លាំង ហើយស្ដាយល៍របស់គាត់ដើរបំបុកវាយតែម្ដង មិនខ្វល់គេចាប់ ព្រោះចំបាប់របស់គាត់ល្អតែម្ដង។ គាត់ធ្លាប់ទៅវាយចំបាប់នៅអូឡាំពិក តំណាងឲ្យគុយបា"។


គួរដឹងដែរថា ចាន់ រតនា បង្ហាញខ្លួនចុងក្រោយបង្អស់នៅ ONE Championship ដោយផ្ដួលកីឡាករឥណ្ឌូនេស៊ី Rudy Augustian ឲ្យសន្លប់នៅទឹកដី លើទឹកដីឥណ្ឌូនេស៊ី។ ចំណែក Gustavo Balart ធ្លាប់បង្ហាញខ្លួននៅ ONE ម្ដងដែរកាលខែមេសា ដោយចាញ់ពិន្ទុកីឡាករជប៉ុន៕


អត្ថបទ ៖ អភ័យវង្ស

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖