+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Arsenal រំពឹងកូន​ក្រុម​ប្រមូលផ្ដុំអារម្មណ៍​ល្អ​ពេលប៉ះ AC Milan យប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2643


អ្នកចាត់ការ Arsenal លោក Arsene Wenger រំពឹងថា កូន​ក្រុម​ខ្លួននឹងអាចទុកបញ្ហាក្នុងក្រុមមួយឡែក និង ផ្ដោតអារម្មណ៍​បានល្អ​ពេល​ពួកគេ​ប៉ះ AC Milan ក្រៅដី​នៅជើងទី១ វគ្គ៨ក្រុម UEFA Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ មីនា។

ជាមួយខ្សែ​ការពារ Laurent Koscielny និយាយថា ក្រុមខ្លួន​ត្រូវមានសាមគ្គីភាពក្នុងការប្រកួតជាមួយក្រុម​លោក Gennaro Gattuso។

Arsenal បាន​ចាញ់៤​ប្រកួតចុងក្រោយ ដោយចាប់ផ្ដើមពីការចាញ់​ក្រុមក្រុមស៊ុយអែត Osterunds លើដីខ្លួនឯងក្នុងពាន Europa League។

លោក Wenger ក៏អះអាងដែរថា កូនក្រុមខ្លួនត្រូវតែមានទំនុកចិត្ត និង មិន​ខ្វល់ពីការលេងមិនល្អនាពេលកន្លងមកក្នុងការប្រកួតដ៏តានតឹងនេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖