អាជ្ញាធរក្រុង Madrid បានដាក់ពង្រាយនគរបាលប្រមាណ១៣០០នាក់រួមទាំងប៉ូលិសកូដកម្មកាលថ្ងៃព្រហស្បតិ៍ទី០៨ មីនា ដើម្បីការពារសន្តិសុខ ការប្រកួតបាល់ទាត់ពានរង្វាន់ Europa League រវាង Atletico Madrid និង Lokomotiv Moscow ដែលអាចស្ថិតក្រោមហានិភ័យខ្ពស់។
ប៉ូលិសមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងបន្ទាប់ពីអ្នកគាំទ្រ Atheltic Bilbao ប៉ះទង្គិចជាមួយអ្នកគាំទ្រ Spartak Moscow មុនការប្រកួតរវាងក្រុមទាំងពីរ នៅភាគខាងជើងអេស្ប៉ាញដែលបណ្ដាលឲ្យប៉ូលិសម្នាក់ស្លាប់ដោយគាំងបេះដូង។
អ្នកគាំទ្រ Lokomotiv ប្រមាណ៥០០នាក់ត្រូវបានរាយការណ៍ថា ធ្វើដំណើរពីរុស្ស៊ី ហើយពួកគេក៏ធ្លាប់មានប្រវត្តិប្រើហិង្សា ជាហេតុធ្វើមានការព្រួយបារម្ភជុំវិញបញ្ហាសន្តិសុខយ៉ាងខ្លាំង។
ក្រោយហេតុការណ៍នៅ Bilbao គេបារម្ភថា ក្រុមជ្រុលនិយមរុស្ស៊ីអាចនឹងកើតឡើងជាថ្មី ដូចការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្ររុស្ស៊ី និង អង់គ្លេសនៅ Euro 2016។
ដោយឡែក ជាលទ្ធផល Atletico Madrid បានយកឈ្នះ Lokomotiv Moscow ៣ទល់នឹង០ ក្នុងជើងទី១ វគ្គ១៦ក្រុម Europa League។
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖