+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹកត្បូងឃ្មុំ ថា កង្វះខាតការប្រមូលផ្ដុំជាឧបសគ្គធំក្នុងក្រុម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 4092

លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមបាល់ទាត់ត្បូងឃ្មុំ បង្ហើបថា សមាសភាពកូនក្រុមខ្លួនភាគច្រើន គឺជាសិស្ស និង អ្នករកស៊ីដែលឆ្លៀតពេលចូលរួមជួយក្រុម ដូច្នេះពុំសូវមានពេលវេលាគ្រប់គ្រាន់ឡើយសម្រាប់ហ្វឹកហាត់ចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ដែលចាប់ផ្ដើមកាលថ្ងៃទី០៧ មីនា កន្លងទៅ។



អតីតគ្រូជំនួយក្លិបវេស្ទើនភ្នំពេញដដែល ឲ្យដឹងថា សមត្ថភាពកូនក្រុមក៏ជាកត្តាសំខាន់មួយក្នុងក្រុមពកូនក្រុមក៏ជាកត្តាសំខាន់មួយក្នុងក្រុមដែរ ព្រោះសុទ្ធតែជាអ្នកលេងស្ម័គ្រចិត្ត មិនដូចក្រុមដទៃដែលមានលាយឡំដោយកីឡាករអាជីព។ លោកថា កីឡាករទាំងអស់បានមកពីការប្រកួតពានរង្វាន់ប្រចាំខេត្តត្បូងឃ្មុំ ដើម្បីចម្រាញ់យកសមាសភាពល្អៗមករួមក្រុម។

គួរដឹងដែរថា ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នេះ ក្រុមជម្រើសខេត្តត្បូងឃ្មុំ ស្ថិតនៅពូល B ដែលមានយុវជនក្រសួងការពារជាតិ, ខេត្តកណ្ដាល និង ខេត្តតាកែវ។


លោក ផន រស្មីពេជ្រ អះអាងថា គោលបំណងចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ លើកទី១២ នេះ គឺដើម្បីស្រូបទាញបទពិសោធដល់កូនក្រុមទាំងមូល។ ដោយឡែក នៅថ្ងៃបើកឆាក កាលថ្ងៃពុធ ទី០៧ មីនា កន្លងទៅ ត្បូងឃ្មុំប្រកួតចាញ់យុវជនការពារជាតិ ១ទល់នឹង០ នៅពហុកីឡដ្ឋានជាតិ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖