+855 16 757 168     samnob@keiladaily.com
KD Logo

Madrid លត់ Lokomotiv Moscow ៥-១ ឡើងវគ្គ៨ក្រុម Europa League 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2152


Atletico Madrid បានឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ក្រោយ ជោគជ័យយ៉ាងពេញចិត្តលើក្រុមម្ចាស់ផ្ទះ Lokomotiv Moscow ៥-១ នៅជើងទី២ វគ្គ១៦ក្រុម ខណៈលទ្ធផលសរុបទាំងពីរជើងគឺ ៨ទល់នឹង១ ឯណោះ។

ការប្រកួតនាទីក្រុង Moscow កូនក្រុមអ្នកចាត់ការ Diego Simeone សហការគ្នាយ៉ាងល្អ ដោយគ្រប់គ្រងបាល់៥៧ភាគរយ មានឳកាសស៊ុត១២លើក ច្រើនជាងម្ចាស់ផ្ទះតែ១លើកប៉ុណ្ណោះ ប៉ុន្តែសំណាងល្អហាក់ដូចជាឈរនៅខាងពួកគេតែម្តង។

ជាក់ស្តែងត្រឹម១៦នាទី Angel Correa បានរកគ្រាប់បើកឆាកបានទៅហើយ។ យ៉ាងណាក្តី កីឡាករ Maciej Rybus តាមស្មើវិញនៅ៤នាទីបន្ទាប់។ ក្រុមមកពីអេស្ប៉ាញ បាននាំមុខជាថ្មីដោយ Saul Niguez ស៊ុតនៅនាទី៤៧ ហើយ Fernando Torres ស៊ុតបាល់ពិន័យ១១ម៉ែត្រ បង្កើនការនាំមុខទៀតនៅនាទី៦៥។ រំលងបានតែ៥នាទី កីឡាករពាក់អាវលេខ៩រូបនេះ បានបន្ថែមគ្រាប់ទី៣ អោយ Atletico Madrid កាន់តែរីករាយ ទ្វេដង។ Antoine Griezmann បានសាងស្នាដៃ ដោយស៊ុតគ្រាប់ទី៥ ដែលជាគ្រាប់បាល់ទម្លាយសំណាញ់ទីចុងក្រោយ នៅក្នុងការប្រកួតនេះ។

លទ្ធផលដ៏ល្អនេះ Atletico Madrid សង្ឃឹមថា នឹងយកបានជើងឯក UEFA Europa League ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន។

ដោយឡែក សម្រាប់ការចាប់ឆ្នោតផ្គូរផ្គង វគ្គ៨ក្រុម នឹងធ្វើឡើងក្នុងថ្ងៃនេះ ខណៈកាលបរិច្ឆេទប្រកួតជើងទី១ នៅថ្ងៃ៥ និងជើងទី២ នៅថ្ងៃទី១២ ខែមេសាខាងមុខ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖