+855 16 757 168     samnob@keiladaily.com
KD Logo

AT ថយកាន់តែឆ្ងាយពី Barca ក្រោយចាញ់ Villarreal ខណៈ Sevilla ចាញ់ Leganes

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2480

Villarreal បានចូលរួមក្នុងការសម្រេចជើងឯក La Liga រដូវកាល២០១៧-១៨ ដោយផ្ដួល Atletico Madrid ២-១ នៅយប់ថ្ងៃអាទិត្យទី១៨ខែមីនា ធ្វើឱ្យ Barcelona បង្កើនគម្លាតនាំមុខដល់១១ពិន្ទុ។

ក្នុងការប្រកួតនៅ Estadio de la Ceramica យប់មិញ ភ្ញៀវ Atletico ជាអ្នកនាំមុខមុនក្នុងនាទីទី២០តាមរយៈបាល់ពិន័យ១១ម៉ែត្រស៊ុតដោយ Antoine Griezmann។ ប៉ុន្តែ៨នាទីមុនចប់ការប្រកួត Villarreal វាយបក២គ្រាប់វិញ ដោយកីឡាករ Enes Unal ក្នុងនាទី៨២និង៩០+១។

ក្រុមលោក Diego Simeone ពេលនេះមាន៦៤ពិន្ទុពី២៩ប្រកួត ខណៈ Barcelona មាន៧៥ពិន្ទុ រីឯ Villarreal ឈរលេខរៀងទី៥ មាន៤៧ពិន្ទុ។

ដោយឡែក Sevilla ដែលបានទម្លាក់ Manchester United ហើយត្រូវជួប Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League នោះ រងបរាជ័យ១-២នៅផ្ទះ Leganes យ៉ាងគួរឱ្យភ្ញាក់ផ្អើល។

ម្ចាស់ផ្ទះ Leganes ស៊ុតចូល២គ្រាប់មុនដោយកីឡាករ Unai Bustinza ក្នុងនាទី៤១ និង Javi Eraso ក្នុងនាទី៦៩ មុន Miguel Layun រកបាន១គ្រាប់លួងចិត្តសម្រាប់ Sevilla ក្នុងនាទី៩០ ក្រោយមិត្តរួមក្រុម Sarabia រងពិន័យកាតលឿងទី២ក្នុងនាទី៨៤។

នេះជាជ័យជម្នះលើកទី១របស់ Leganes ក្នុងចំណោមការប្រកួតសរុប១១លើកចុងក្រោយ ហើយជួយពួកគេឡើងទៅឈរលេខរៀងទី១២ក្នុងតារាង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca, BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖