ពាក្យចចាមអារ៉ាមជុំវិញអនាគតរបស់ Antoine Griezmann បានរីកសាយភាយ ប៉ុន្តែក្លិប Atletico Madrid នៅមានទំនុកចិត្តថាខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះនឹងបន្តពាក់អាវរបស់ពួកគេទៀតនារដូវកាល២០១៨-១៩ខាងមុខ។
ទំនុកចិត្តរបស់ក្លិបគឺសម្អាងលើកិច្ចសន្យារបស់ Griezmann ដែលនៅសល់សុពលភាពដល់ឆ្នាំ២០២២ និងការណ៍ពិតដែលថាគេមិនដែលសូមចេញពី Atletico ម្ដងណាឡើយ។
Atletico ដឹងថាសំណើរបស់ក្លិបផ្សេងៗនឹងមកដល់នៅរដូវក្ដៅខាងមុខ ប៉ុន្តែពួកគេគ្មានបំណងចរចាអំពីការផ្ទេរម្ចាស់អាវលេខ៧រូបនេះឡើយ។ លោក Diego Simeone នឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាកីឡាករដែលរកគ្រាប់បាល់ភាគច្រើននៃគ្រាប់បាល់ដែលក្រុមរបស់លោករកបាន។ ទន្ទឺមនឹងនេះ កីឡាករជាច្រើនរូបនៅក្នុងក្លិបក៏ជំរុញឱ្យតារាវ័យ២៧ឆ្នាំខាងលើនៅបន្តទៀតដែរ ដែលបង្ហាញពីសាមគ្គីភាពនៅក្នុងក្លិប។
នៅរដូវកាលក្រោយ បៀវត្សរ៍របស់ Griezmann នឹងកើនដល់១៤លានអឺរ៉ូក្នុងមួយឆ្នាំ ដែលនឹងស្មើជាមួយអ្នកប្រាក់ខែខ្ពស់បំផុតក្នុងក្លិបគឺគ្រូបង្វឹក Diego Simeone។
ប៉ុន្មានថ្ងៃមុន អតីតយុវជន Real Sociedad ខាងលើបានព្រលយថារូបគេនឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតមុនពេល World Cup 2018 មកដល់៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖