+855 16 757 168     samnob@keiladaily.com
KD Logo

Carlos ថា Neymar នឹងមិនឈ្នះ Ballon d’Or ឡើយដរាបណា Messi និង CR7 នៅឈរជើង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2681

វីរបុរសប្រេស៊ីល លោក Roberto Carlos ជឿថា​ជន​រួម​ជាតិ​ Neymar បានធ្វើរឿងត្រឹមត្រូវដោយចេញពី Barcelona ទៅ Paris St Germain ប៉ុន្តែថាខ្សែប្រយុទ្ធរូបនេះនឹងមិនទាន់ឈ្នះពាន Ballon d'Or ទេ ដរាបណា Cristiano Ronaldo និង Lionel Messi នៅតែឈរជើងនៅឡើយនោះ។

Neymar បានឱ្យដឹងយ៉ាងចំហថាមូលហេតុចម្បងមួយនៅពីក្រោយការផ្ទេរទៅ PSG ក្នុងរដូវក្ដៅឆ្នាំ២០១៧គឺថាគេនឹងគ្មានថ្ងៃឈ្នះ Ballon d'Or ទេបើសិននៅក្នុងក្រុមជាមួយ Messi នោះ។

Messi និង Ronaldo បានចែកគ្នាត្រួតត្រាពានកីឡាករបាល់ទាត់ឆ្នើមបំផុតក្នុងលោករយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ដោយឈ្នះ៥ដងម្នាក់ ខណៈ Neymar ជាប់លេខ៣(បាល់សំរឹទ្ធ)ពីរលើកគឺក្នុងឆ្នាំ២០១៥និង២០១៧។

យ៉ាងណាក្ដី អតីតខ្សែការពារឆ្នើមប្រេស៊ីលដែលបានលើកពាន World Cup 2002 Carlos ស្នើឱ្យ Neymar រង់ចាំដោយអត់ធ្មត់បន្តទៀត ដោយនិយាយថា៖ “ខ្ញុំគិតថាគាត់(Neymar)ធ្វើបានល្អដោយស៊ីញេជាមួយ PSG។ និយាយដោយស្មោះត្រង់ទៅ គាត់ត្រូវតែចេញពី Barca ព្រោះថាទីនោះមាន Messi។ មិនតែប៉ុណ្ណោះ គាត់ត្រូវដឹងថាដរាបណា Messi និង Ronaldo នៅតែលេងបានល្អ គាត់នឹងត្រូវសម្របខ្លួនយកលេខ៣”។

Neymar បានជួបនឹងរដូវកាល២០១៧-១៨គួរឱ្យខកចិត្តដោយសាររងរបួសរហូតឈានដល់ការវះកាត់ព្យាបាលប្រអប់ជើងដែលបង្ខំឱ្យរូបគេអវត្តមានដល់ចប់រដូវកាល ដ្បិតត្រូវសម្រាកប្រហែល៣ខែ។ ប៉ុន្តែកីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានរំពឹងថាអាចជាទាន់យុទ្ធនាការ World Cup 2018 សម្រាប់ប្រេស៊ីល៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖