+855 16 757 168     samnob@keiladaily.com
KD Logo

Barcelona ថា ព្យាយាម​មិន​ឲ្យ Roma ទាត់ចូល​ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2447


លោក Ernesto Valverde អ្នកចាត់ការ FC Barcelona និយាយនៅថ្ងៃអង្គារ​ ទី០៣ មេសា ថា ការ​រក្សាសំណាញ់​ទី​របស់ខ្លួន​​ គឺ​ជារឿងដ៏​សំខាន់​បំផុត​ក្នុងជំនួប​ជើង​ទី១ ជាមួយ​ AS Roma នៅវគ្គ​៨ក្រុមចុងក្រោយ UEFA Champions League។

អ្នកចាត់ការ​ក្រុមម្ចាស់ផ្ទះលើកឡើងថា ការប្រកួតយប់នេះ​ក្រុម​ទាំង​២មាន​សង្ឃឹម៥០ភាគរយដូចគ្នា។

គេមើលឃើញថា Barcelona ជា​បេក្ខជន​មួយទៅកាន់​វគ្គ​បន្ត ប៉ុន្តែខ្សែការពារ Jordi Alba និយាយថា ក្រុម​មកពី​អ៊ីតាលី ក៏អាច​បង្កបញ្ហាដល់​ក្រុម​របស់គេដែរ។

ជួបគ្នាលើកចុងក្រោយក្នុងវគ្គចែកពូលកាល​ខែវិច្ឆិកា ឆ្នាំ២០១៥ Roma បាន​ចាញ់​នៅ Camp Nou ដោយ​លទ្ធផល ៦ទល់នឹង១។

ក្រុមរហស្សនាម​អ្នកមាន​បុណ្យ​មិន​ទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ និង មាន​៩ពិន្ទុដាច់គេលើកំពូល​តារាង La Liga រដូវកាលនេះ។

ក្រុម​លោក Valverde ក៏​មាន​កៅអីផ្ដាច់ព្រ័ត្រ Copa del Rey និង រំពឹងធ្វើបានល្អ​នៅ Champions League ដើម្បីឈាន​ទៅក្រសោប​ពាន​៣ក្នុងមួយរដូវកាលសាជាថ្មី៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖